តារាម៉ូដែល នាង Elisane Silva អាយុ ២៦ ឆ្នាំ អាយុ ២៦ ឆ្នាំមកពីទីក្រុង Salinopolis ប្រទេសប្រេស៊ីល ត្រូវបានគេអោយឈ្មោះថា “ស្ត្រីខ្ពស់ជាងគេបំផុតរបស់ប្រេស៊ីល” ដោយសារតែរកម្ពស់របស់នាងរហូតដល់ ២.០៣ ម៉ែត្រ ឯងណោះ ។ Elisane គឺជាសមាជិកខ្ពស់បំផុតនៃគ្រួសាររបស់នាង និងសូម្បីតែគ្របដណ្តប់លើប្តីរបស់នាងឈ្មោះ Francinaldo Da Silva Carvalho អាយុ ៣១ ឆ្នាំ ដែលមានកម្ពស់ត្រឹមតែ ១.៦២ ម៉ែត្រ ប៉ុណ្ណោះ។

ឪពុកម្តាយរបស់នាងឈ្មោះ Ana Maria Ramos និង Luiz Jorge ពិតជាមិននឹកស្មានថាកូនស្រីរបស់ពួកគេ មានកម្ពស់រហូតដល់ជាង ២ ម៉ែត្រ បែបនេះទេ។ Elisane ពន្យល់ថា “ម្តាយរបស់ខ្ញុំមានកំពស់ត្រឹមតែ ១.៦២ ម៉ែត្រ ហើយឪពុកខ្ញុំមានកំពស់ត្រឹមតែ ១.៧០ ម៉ែត្រ ។ ដូច្នេះវាពិតជាធ្វើអោយក្រុមគ្រួសារទាំងមូលមានការភ្ញាក់ផ្អើល នៅពេលខ្ញុំជាសមាជិកដែលមានកម្ពស់ខ្ពស់ជាងគេ”។
នៅអាយុ ១០ ឆ្នាំ Elisane បានចាប់ផ្តើមមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងនៅក្នុងឆ្អឹងរបស់នាង និងមានសម្ពាធកើតឡើងនៅក្នុងក្បាលរបស់នាង ដែលនាងជឿថាដោយសារតែអត្រាលូតលាស់ហួសប្រមាណរបស់នាង។

នៅពេល Elisane ស្ថិតក្នុងកម្ពស់ ១.៧៥ ម៉ែត្រ ម្តាយរបស់នាងចាប់ផ្តើមព្រួយបារម្ភ និងបានយក Elisane ទៅរកគ្រូពេទ្យជំនាញពិនិត្យ ធ្វើរោគវិនិច្ឆ័យជម្ងឺ ប៉ុន្តែ គ្រួសារមិនអាចមានលទ្ធភាពធ្វើបានទេ។
Elisane បាននិយាយថា “ប៉ុស្តិ៍ទូរទស្សន៍ជាតិមួយបានចូលមករកក្រុមគ្រួសាររបស់ខ្ញុំ បន្ទាប់ពីបានដឹងរឿងរ៉ាវរបស់ខ្ញុំ ហើយនៅឆ្នាំ ២០១០ យើងបានជិះយន្តហោះទៅកាន់ទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល ជាកន្លែងដែលខ្ញុំបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាតិ និងត្រូវបានធ្វើតេស្តដោយឥតគិតថ្លៃ តាមរយៈការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍។ តែទោះបីជារឿងនេះគួរអោយខ្មាស់អៀនក៏ដោយ ក៏ខ្ញុំរីករាយដែលទីបំផុត ខ្ញុំមានចម្លើយនិងបញ្ចប់នូវការឈឺចាប់ដែលខ្ញុំឆ្លងកាត់ដោយសារតែកម្ពស់របស់ខ្ញុំ”។

គ្រូពេទ្យបានរកឃើញថា នាងមានដុំសាច់ដុះស្រាលនៅលើក្រពេញភីតូរីស ហើយដុំមហារីកបានបណ្តាលអោយមានការផលិតអរម៉ូនលូតលាស់ហួសកំរិត ដែលបណ្តាលអោយមានអត្រាកំណើនហួសកំរិត និងកំពស់ដ៏មិនគួរឱ្យជឿ។
ទោះបីជា Elisane បានទទួលយកការធ្វើរោគវិនិច្ឆ័យក៏ដោយ ក៏មិត្តរួមថ្នាក់របស់នាងនៅឯសាលារៀន បានចាប់ផ្តើមធ្វើទុក្ខបុកម្នេញនាងតាមរយៈពាក្យសម្តីជារៀងរាល់ថ្ងៃ ដោយហៅឈ្មោះដ៏ឈឺចាប់ដូចជា “ប៉ម” ឬ “យក្ស” ដែលរហូតធ្វើឲ្យនាងសម្រេចចិត្តឈប់រៀន។
នាងនិយាយថា “ខ្ញុំបានចាក់សោរខ្លួនឯងនៅឯផ្ទះ ព្រោះខ្ញុំធុញទ្រាន់និងពាក្យដ៏ឈឺចាប់ដែលគេនៅតែនិយាយមកខ្ញុំ។ ខ្ញុំសំរេចចិត្តឈប់រៀន ហើយវាជាការសម្រេចចិត្តដ៏ពិបាកបំផុត។ អ្វីល្អបំផុតដែលខ្ញុំត្រូវធ្វើព្រោះខ្ញុំចង់រៀននៅអាយុ ១៧ ឆ្នាំ នៅពេលនោះ ឪពុកម្តាយរបស់ខ្ញុំមិនបាននិយាយច្រើនអំពីបញ្ហានេះទេ ហើយក៏ខ្ញុំពិតជាមិនដឹងថាត្រូវទៅកន្លែងណាទៀតនៅក្នុងជីវិត។

ក្នុងឆ្នាំ ២០១១ Elisane បានជួបស្វាមីរបស់នាង ហើយទោះបីជាមានកម្ពស់ខុសគ្នាក៏ដោយ ក៏អ្នកទាំងពីរមានអារម្មណ៍ផ្សារភ្ជាប់ទំនាក់ទំនងនិងគ្នា ហើយបានលង់ស្នេហ៍ភ្លាមៗ។ ប្តីរបស់នាងលោក Francinaldo មិនបានគិតអ្វីច្រើនអំពីកម្ពស់របស់នាងទេ ហើយព្រមទទួលយក Elisane ដោយក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រ។
ប្តីប្រពន្ធមួយគូនេះបានភ្ជាប់ពាក្យ និងរៀបការយ៉ាងឆាប់រហ័ស នៅខែកញ្ញា ឆ្នាំ ២០១៥ ហើយពួកគេទាំងពីរមានកូនឈ្មោះ Angelo ដែលបច្ចុប្បន្នមានអាយុ ៣ ឆ្នាំ ហើយ។
Elisane បាននិយាយថា “ពួកយើងធ្លាប់ត្រូវបាននិយាយដោយមនុស្សនៅតាមផ្លូវ នៅពេលដែលយើងកំពុងដើរជាមួយគ្នា ប៉ុន្តែ ខ្ញុំលែងជាចំណុចសំខាន់នៃការយកចិត្តទុកដាក់ពីពួកគេដូចមុនទៀតហើយ។ ឥឡូវនេះយើងមានកូនប្រុសដ៏ស្រស់ស្អាតឈ្មោះ Angelo មានកំពស់ជិត ១ ម៉ែត្រ នៅពេលអាយុ ៣ ឆ្នាំ ប៉ុន្តែ ខ្ញុំមិនគិតថា កូនប្រុសរបស់ខ្ញុំនឹងខ្ពស់ដូចខ្ញុំទេ ពីព្រោះខ្ញុំមិនគិតថា ស្ថានភាពរបស់ខ្ញុំគឺហ្សែននោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














