Thursday, January 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះត្រូវទក់សាច់ ! តែ សុទ្ធ បញ្ចកា ហាក់នៅស្តាយស្រណោះ ព្រោះកាដូថ្ងៃកំណើតសមត្ថកិច្ចតាមចាប់លោក អេដវីន ជាមនុស្សធ្លាប់ស្រឡាញ់ជាងជីវិត

ភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ មហាជនដែលនិយមតាមដានជីវិតឯកជនរបស់តារាប្រុសលោក អេដវីន និងគូស្នេហ៍អ្នកនាង សុទ្ធ បញ្ចកា ពិតជាមានការភ្ញាក់ផ្អើល និងពិតជាចង់ដឹងថាសាច់រឿងនេះនៅបញ្ចប់ លោក អេដវីន នឹងអាចរួចផុតពីសំណាញ់ច្បាប់ឬយ៉ាងណា ក្រោយពីបានប្រើអំពើហិង្សាដ៏សាហាវមកលើគូស្នេហ៍ខ្លួន ដោយសារតែភ្លើងប្រច័ណ្ឌដ៏គ្មានការគិតពិចារណា ខណៈត្រឹមមានសិទ្ធិជាសង្សារប៉ុណ្ណោះ។

ទន្ទឹមនោះផងដែរ នៅពេលបានឃើញរឿងរ៉ាវនេះបានផ្ទុះផ្អើលពេញបណ្តាញសង្គម និងក៏ដូចអាណិតខ្លោចចិត្តចំពោះកូនស្រីត្រូវគេធ្វើទារុណកម្មដូចសត្វធាតុបែបនេះ ជាហេតុធ្វើឲ្យឪពុកបង្កើតរបស់អ្នកនាង សុទ្ធ បញ្ចកា សម្ងំនៅមិនសុខឡើយ ដោយលោកបានប្រកាសជាសាធារណៈ ដើម្បីស្វែងរកជំនួយផ្លូវច្បាប់ ផ្តល់ភាពយុត្តិធម៌ឲ្យកូនស្រី។

ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺនៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ មុនមួយថ្ងៃ នៃថ្ងៃកំណើតរបស់ខ្លួន អ្នកនាង សុទ្ធ បញ្ចកា ក៏បានបង្ហោះសាររៀបរាប់ហាក់មានការសោកស្តាយ និងឈឺចាប់ខ្លាំងរស់ពិបាកជាងស្លាប់ ដោយនាងបានលើកឡើងថា ថ្ងៃកំណើតឆ្នាំនេះ គឺបែរជាថ្ងៃដែលសមត្ថកិច្ចត្រូវតាមចាប់ខ្លួនលោក អេដវីន ដែលជាមនុស្សធ្លាប់ស្រឡាញ់ជាងជីវិតទៅវិញ។

ក្នុងនោះ អ្នកនាង សុទ្ធ បញ្ចកា បានរៀបរាប់ថា៖ «Early birthday gift is The most pain in life ! ស្អែកថ្ងៃខួបកំណើតខ្ញុំហើយ តែកាដូដែលខ្ញុំបានថ្ងៃស្អែក គឺមន្រ្តីសមត្ថកិច្ចតាមចាប់មនុស្សដែលខ្ញុំស្រឡាញ់ជាងជីវិតទៀត! អ្នកដែលពិបាកបំផុតពេលនេះគឺ គ្មានអ្នកណាទេគឺខ្ញុំ! រស់ពិបាកជាងស្លាប់ទៀត! ដោយសារការយល់ច្រឡំ មិនទុកចិត្តរបស់បង ទើបអនាគត និងសុភមង្គលទាំងអស់ ត្រូវបំផ្លាញទាំងអស់! មិនមែន មនុស្សប្រុសម្នាក់នោះស្រឡាញ់តែដំបូងទេ តែពេលនោះ គេស្រឡាញ់ខ្លាំងពេក ខ្វះការពិចារណា ខ្វះភាពជឿជាក់ ទើបគ្រប់យ៉ាងត្រូវរលាយ ត្រឹមមួយភ្លែត ! God pls take me to ur place … I wanna be peace !!! Panhchaka អើយ លើកនេះម៉េចមិនរឹងមាំផ្លូវចិត្ត ដូចមុនចឹង! 18.06.2021 Happy birthday to Panhchaka June និង ថៅកែ ជូន កាហ្វេ និងជូនចេកអាំង កាម៉ាប់សាច់អាំងឈីស…. I’ll be back soon … keep fighting»។

ក្រោយពីបានឃើញការលើកឡើងរបស់អ្នកនាង សុទ្ធ បញ្ចកា ហាក់បង្ហាញក្តីអាណិតខ្លាំង និងចង់ផ្តល់ឱកាសទៅដល់លោក អេដវីន បែបនេះ ក៏បានធ្វើឲ្យនារីមួយចំនួនមានមតិផ្តល់ជាយោបល់ឲ្យដេកគិតថា៖ «បើស្រឡាញ់ខ្លាំងវាយធ្វើបាបយើងឡើងអុីចឹង កុំរស់នៅជាមួយមនុស្សបែបនេះល្អជាង បើសិននៅទ្រាំទៀត ហ្នឹងវេទនាអស់មួយជីវិត, មនុស្សប្រុសតែបានលើកដៃវាយយើងម្តងហើយ នឹងវាយយើងមួយជីវិត បើសិននៅតែផ្តល់ឱកាសឲ្យគេ, បងអើយ បើគេស្រឡាញ់បងពិត គេមិនលើកដៃវាយបងដល់ថ្នាក់ហ្នឹងទេ មនុស្សដែលគេស្រឡាញ់គ្នាពិត គឺគេឲ្យតម្លៃគ្នា គោរពគ្នា មិនមែនធ្វើបែបនេះទេ, ហើយបើអាណិត គួរបញ្ចប់ដោយស្ងៀមស្ងាត់ទៅល្អជាង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×