Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៧១ នាក់ ជាសះស្បេីយ ៩២៨នាក់ និងស្លាប់ថ្មី ២០នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ ថ្ងៃទី ១៩ មិថុនា ឆ្នាំ២០២១ រកឃេីញករណីជំងឺកូវីដ -១៩ សរុបចំនួន ៤៧១នាក់ (ឆ្លងសហគមន៌ : ៤២៦ នាំចូល: ៤៥) និងមានជាសះស្បេីយ ៩២៨នាក់។ ដូច្នេះចំនួនករណី ជំងឺកូវីដ -១៩សរុប កេីន ៤២០៥២នាក់ និងចំនួនជាសះស្បេីយសរុប កេីន ៣៦៨៦៨នាក់ និង ស្លាប់ថ្មី ២០នាក់ សរុប ស្លាប់ ៤១៤នាក់។

ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×