Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះអ្នកជំងឺកូវីដ-១៩ ជាសះស្បើយ ៩២៨នាក់ តែគួរឲ្យស្ដាយស្លាប់បន្ថែម ២០នាក់ទៀត និងអ្នកឆ្លងថ្មី…

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹង ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញនៅតាមមន្ទីរពេទ្យ បានចេញសេចក្ដីប្រកាសព័ត៌មាន ជាផ្លូវការ បញ្ជាក់ថា អ្នកជំងឺ ២០នាក់បន្ថែមទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩។

ស្របពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលក៏បានឲ្យដឹងទៀតថា ក្រុមគ្រូពេទ្យជំនាញ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤៧១នាក់ ខណៈអ្នកជំងឺកូវីដ-១៩មុនៗ ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ ចំនួន ៩២៨នាក់។

សូមបញ្ជាក់ថា ចាប់តាំងពីផ្ទុះកូវីដ-១៩ រហូតដល់ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤២.០៥២នាក់, ក្នុងនោះ អ្នកជាសះស្បើយសរុបចំនួន ៣៦.៨៦៨នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ៤១៤នាក់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×