Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកំពត បានចុះត្រួតពិនិត្យ និងដកយកគំរូស្រាស មកវិភាគរកសារធាតុមេតាណុល

ខេត្តកំពត ៖ នៅថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកំពត សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះយកសំណាកគំរូស្រាស ចំនួន ១២គំរូពីកន្លែងផលិតស្រាស ចំនួន០៧ទីតាំងស្ថិតនៅក្នុងក្រុងកំពត និងស្រុកទឹកឈូ ខេត្តកំពត។

ការចុះត្រួតពិនិត្យនិងដកយកសំណាកគំរូស្រានេះ គឺជាយុទ្ធនាការដែលអគ្គនាយកដ្ឋាន ក.ប.ប. បានដាក់ចេញឱ្យគ្រប់សាខា ក.ប.ប. រាជធានីខេត្តចុះត្រួតពិនិត្យ ផ្សព្វផ្សាយការយល់ដឹង និងដកយកសំណាកគំរូស្រាស ស្រាថ្នាំពីបណ្តាកន្លែងផលិត និងលក់ស្រាស ឬស្រាថ្នាំនៅទូទាំងប្រទេស មកវិភាគរកសារធាតុមេតាណុល នៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋាន បន្ទាប់ពីមានហេតុការណ៍ពុលស្រាបានកេីតឡេីងជាបន្តបន្ទាប់ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រេីននាក់។

បន្ទាប់ពីការចុះត្រួតពិនិត្យ មន្ត្រីជំនាញបានផ្សព្វផ្សាយការយល់ដឹងអំពីបច្ចេកទេស នៃការផលិតស្រាដែលមានសុវត្ថិភាព និងផលប៉ះពាល់ ដល់សុខភាព និងអាយុជីវិត ពីការប្រេីប្រាស់សារធាតុមេតា ណុលមកផលិតនិងកែច្នៃស្រា។ គំរូស្រាសទាំង១២គំរូ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការវិភាគតាមបច្ចេកទេស៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×