Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើមិនមានអ្វីប្រែប្រួលទេ ! រដ្ឋមន្ត្រីការបរទេសអង់គ្លេស នឹងមកកម្ពុជាពីថ្ងៃទី២២-២៣ ខែមិថុនា

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក Dominic Raab គ្រោងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវការ មកកាន់ព្រះរាជាណាចក្រកម្ពុជា រយៈពេលពីថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ អគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់CEM នថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។

មន្ត្រីជាន់ខ្ពស់បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអង់គ្លេស នឹងមកដល់កម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ តាមជើងយន្តហោះពិសេស។ ហើយនៅព្រឹកថ្ងៃទី២៣ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអង់គ្លេស នឹងចូលជួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា នៅវិមានសន្តិភាព។


បន្ទាប់ពីជួបពិភាក្សាការងារ ជាមួយសម្តេចនាយករដ្ឋមន្ត្រី និងជួបប្រជុំ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស ក៏នឹងអញ្ជើញទៅទស្សនកិច្ច នៅមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា មុននឹងធ្វើដំណើរនិវត្តន៍ ត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ។

ជាមួយគ្នានេះ នៅមុនដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេសមកកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាងស្ថានរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សា ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ដំណើរទស្សនកិច្ចផ្លូវការ របស់រដ្ឋមន្ត្រីការបរទេស នៅនាយកដ្ឋានអង្គរក្សកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×