ភ្នំពេញ ៖ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២១នេះ ចំណូលពីកំពង់ផែស្វយ័តភ្នំពេញ នៅតែមានកំណើនក្នុងរង្វង់ ១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ទោះបីជាកម្ពុជាបានជួបនឹងវិបត្តិកូវីដ១៩ក៏ដោយ។

បើយោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ ឱ្យដឹងថា ចំណូលដែលបានពីកំពង់ផែស្វយ័តនេះ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២១នេះ មានចំនួន ១២,៥០ លានដុល្លារ មាននកំណើនប្រមាណ ១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ។
ដោយឡែកក្នុងខែឧសភា ឆ្នាំ២០២១នេះ ចំណូលពីកំពង់ផែស្វយ័តក្រុងភ្នំពេញ មានចំនួនប្រមាណ ២,៣៩ លានដុល្លារ កើនឡើងប្រមាណ ៣៧ភាគរយ បើធៀបនឹងខែឧសភា ឆ្នាំកន្លងទៅ។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកប្រចាំកម្ពុជា បានចេញផ្សាយកាល ថា ទោះបីជាដើមឆ្នាំ២០២១នេះ តម្លៃដឹកជញ្ជូនបានកើនឡើងជាងឆ្នាំមុនក្ដី ប៉ុន្តែការនាំចេញកម្ពុជា នៅតែមានកំណើន ទាំងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោក៕រក្សាសិទ្ធិដោយ៖CEN

