Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល

ភ្នំពេញ ៖ លោកហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី១៩ ខែមិថុនា នេះ បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានការចូលរួមពីអនុប្រធានទទួលបន្ទុក ថ្នាក់ដឹកនាំ និងសមាជិក សមាជិការនៃយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងសមាជិកសមាជិការក្រុមជំនួយការផងដែរ។

នៅក្នុងកិច្ចប្រជុំនោះ បានផ្តោតទៅលើវឌ្ឍនភាពការងារ ដែលបានអនុវត្តនាពេលកន្លងទៅ និងការរៀបចំផែនការយុទ្ធសាស្រ្ត ក្នុងកិច្ចការងារ ព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម សម្រាប់ឆ្នាំ២០២២-២០២៣។

ក្នុងឱកាសនោះ លោកហ៊ុន ម៉ាណែត ប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍មួយចំនួន និងថ្លែងអំណរគុណ ដល់ក្រុមការងារដែលបានខិតខំ សម្រេចការងារនាពេលកន្លងទៅ និងបានរៀបចំផែនការយុទ្ធសាស្ត្រ ជាបន្តបន្ទាប់ ព្រមទាំងបាន និងកំពុងកសាងកម្លាំង បង្កើតទំនាក់ទំនងល្អក្នុងសង្គម ក្នុងនាមជាយុវជនគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមបម្រើការងារជាប្រយោជន៍ដល់ប្រទេសជាតិទាំងមូល និងគណបក្ស៕ រក្សាសិទ្ធិដោយ : ចេស្តារ

×