Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មួយគូទៀតហើយ ! កូនកំលោះអាយុ ៧០ ផ្លាយ រីឯកូនក្រមុំអាយុ ២០ ស្តើង ធ្វើឲ្យកំលោះពោះម៉ាយលាន់មាត់ថា…

ពិតណាស់ ពាក្យបុរាណខ្មែរយើង តែងតែនិយាយរត់មាត់ថា គូស្រករមានន័យថា រវាងកូនកំលោះ និងកូនក្រមុំ គឺអាយុស្របាលគ្នា ឬ ស្រកគ្នា ប៉ុន្តែ សម្រាប់យុគសម័យនេះ គឺគេមិនសូវប្រកាន់ពីអាយុតិច ឬ ច្រើនអីនោះទៀតទេ ឬ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ សំខាន់គឺជីវិតគូរបស់ពួកគេអាចទទួលយកគ្នាបាន ហើយគិតថា អាចដឹកដៃគ្នាសាងជីវិតគ្រូសារប្រកបដោយសុភមង្គលជាការស្រេច។

ជាក់ស្តែង គូស្វាមីភរិយាមួយគូថ្មីនេះដែលប្រៀបដូចតានិងចៅ បានកំពុងធ្វើឲ្យមហាជននៅលើបណ្តាញសង្គម មានការភ្ញាក់ផ្អើលទៀតហើយ គ្រាដែលកូនលោះមានវ័យ ៧០ ឆ្នាំ ជាង រីឯកូនក្រមុំវិញឲ្យខ្ចីល្ហក់ មានវ័យទើបតែ ២០ ឆ្នាំ ប៉ុណ្ណោះ។ តែយ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺគូស្វាមីភរិយានេះ មិនមែនជាជាតិសាសន៍ដូចគ្នានោះទេ ដោយខាងកូនកំលោះជាជនជាតិថៃ ខណៈកូនក្រមុំគឺជាជនជាតិខ្មែរ។

នេះបើយោងតាមគណនីហ្វេសប៊ុកតាអាចារ្យឈ្មោះថា Dara Kaew បានបង្ហោះឲ្យដឹងថា៖ «ថ្ងៃសៅរ៍ទី ១៩/៦/២០២១ ខ្ញុំមកធ្វើមហាអាចារ្យ ការគេនៅខេត្តច័ន្ទបុរី ប្រទេសថៃ កូនកំលោះ អាយុ៧០ ជាង កូនក្រមុំអាយុ២០ ស្ដើង កំលោះៗ និងពោះម៉ាយវ័យក្មេង កុំច្រណែន កុំយំ កុំតូចចិត្ត ធ្វើម៉េចបុណ្យយើង វាសនាយើង (កូនកំឡោះថៃ កូនក្រមុំខ្មែរ)»។

ក្រោយពីបានឃើញបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គម ក្នុងនោះកំលោះក្មេងៗ បានចូលខមិនហាក់ចំអកឲ្យតាថា «តាហ្នឹងអីក៏សំណាងធំម្ល៉េះ, ចាស់ស្រួលជាងក្មេង ធ្វើម៉េចទេ យើងមិនដល់តា តាដុល្លារក្រាស់, កូនក្រមុំមើលទៅញញឹមទាំងបង្ខំ, ហៅតាបាន កោតចេះយកមកធ្វើប្តីកើត បើខ្ញុំជាស្រីវិញមិនយកទេ លេបមិនចូលទេ»។ រីឯនារីៗវិញ បានចូលខមិនថាគាំទ្រគ្នាឯងថា៖ «កំលោះក្មេងខូចខិលណាស់ ស្រឡាញ់តាៗវិញដុល្លារក្រាស់, ការហើយដឹងតែមានទ្រព្យហ្មង…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×