Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ ថ្ងៃទី២០ មិថុនាជាថ្ងៃដ៏មានសារៈសំខាន់ គឺសម្តេចតេជោ ហ៊ុន សែន បានចេញទៅរកផ្លូវរំដោះជាតិ

spot_img

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ឮបានមានប្រសាសន៍ថា ថ្ងៃទី២០ មិថុនា ១៩៧៧ ចាត់ទុកជាថ្ងៃ ដ៏មានសារៈសំខាន់របស់ជាតិមាតុភូមិខ្លាំងក្លាណាស់ចំពោះមគ្គុទ្ទេស៍របស់យើង គឺសម្តេចតេជោ ហ៊ុន សែន ដែលបានចេញទៅរកផ្លូវរំដោះជាតិ គឺមានសារៈសំខាន់ណាស់ ដូច្នេះយើងត្រូវឲ្យតម្លៃខ្ពង់ខ្ពស់ណាស់ ហើយយើងត្រូវតែធ្វើកម្មវិធីនេះ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃកំណត់ ២០ មិថុនា គឺ យើងនឹងធ្វើពិធីនេះ។

សម្តេចពិជ័យសេនា បានបន្តថា ការចេញទៅរកផ្លូវរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន គឺមានសារៈសំខាន់ណាស់ ដោយសារផ្តើមចេញពីថ្ងៃទី២០ មិថុនា មានមគ្គុទ្ទេស៍ដឹកនាំប្រទេសមួយ គឺសម្តេចតេជោ ហ៊ុន សែន ទើបបានមានបច្ចុប្បន្ននេះ។ ដំណាក់កាលនិមួយៗ ដែលឆ្លងកាត់បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានត្រួសត្រាយ ធ្វើដំណើរ ទៅរៀបចំកម្លាំងដើម្បី រំដោះ ជាតិ ហើយ ជាបន្ត បន្ទាប់បាន ឆ្លង កាត់ដំណាក់កាលច្រើនណាស់ ក៏ប៉ុន្តែដំណាក់កាលនោះយើង ឲ្យតម្លៃដ៏ជាក់លាក់ថា មគ្គុទ្ទេស៍ដឹកនាំរបស់យើង គឺសម្តេច តេជោ ហ៊ុន សែន បាន ក្លាយ ទៅជាអ្នក ដឹកនាំ គ្រប់ពេលវេលា គ្រប់ ស្ថានការណ៍ គ្រប់កាលៈ ទេសៈ។ ហើយ វាជាសារៈសំខាន់មួយដ៏មានសារៈសំខាន់បំផុតសម្រាប់កូន ខ្មែរយើងឲ្យដឹងទុក្ខធុរៈ និងឲ្យដឹងដំណើររឿង ហើយឲ្យដឹងពីទំនាក់ ទំនងនិងកិច្ចសហ ប្រតិបត្តិការ ជួយគ្នាទៅវិញទៅមកជាមួយកម្ពុជា វៀតណាមផងដែរ។ ហើយតម្លៃរបស់វាធំធេងណាស់បានជាយើង ប្រឹង ប្រែង ធ្វើកិច្ចការងារនេះ គឺឲ្យតម្លៃឲ្យបាន ត្រឹមត្រូវ។

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នេះ គឺជាខួបលើកទី ៤៤ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានយកជីវិតទៅធ្វើដើមទុន ដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ សាងសង់វិមានឈ្នះឈ្នះតំណាង ដ៏ខ្ពង់ខ្ពស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីក្នុង ពិធី ប្រារព្ធខួបលើកទី ៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១) ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅព្រឹកថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២១ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
(ពាក្យថា X16 គឺជាពាក្យកាត់ដែលខាងវៀតណាម បានកំណត់សម្គាល់ច្រករបស់គេ ក្នុងព្រំប្រទល់គេនិងស្រុកមេមត់ខេត្តត្បូងឃ្មុំ)

សូមជម្រាបថា ថ្ងៃទី២០ មិថុនា ១៩៧៧ កម្ពុជាស្ថិតក្រោមការគ្រប់គ្រង់របស់ របបកម្ពុជាប្រជាធិបតេយ្យ ឬរបបវាលពិឃាត ឬរបបប្រល័យពូជសាសន៍ បានកាប់សម្លាប់ ប្រជាជនកម្ពុជាយ៉ាងឃោរឃៅបំផុត។ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត បានយកជីវិតទៅធ្វើដើមទុន ដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ដែលដឹកនាំដោយបន ប៉ុល ពត ។
ដំណើរឆ្ពោះទៅមាគ៌ាសង្គ្រោះជាតិ របស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបាន ឆ្លង ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម។ ការប្រារព្ធខួបលើកទី ៤៤ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺអាយុជីវិតរបស់ជាតិទាំងមូល ពីព្រោះបើអត់មានថ្ងៃទី២០ មិថុនា ១៩៧៧ អត់មាន យកជីវិត ធ្វើដើម ទុនរបស់សម្តេចតេជោ ហ៊ុន សែន ទេ ក៏អត់មានដែរថ្ងៃ ២ ធ្នូ , អត់មានទេថ្ងៃ ៧ មករា , ហើយវាអត់មានទេថ្ងៃទី៩ ធ្នូ ១៩៩៨។
ការប្រារព្ធពិធីនេះ គឺដើម្បីជាការដឹងគុណ ក្នុងគោលដៅដើម្បីគោរពវិញ្ញាណក្ខន្ធ ប្រជាជនកម្ពុជា ដែល ទទួល រង គ្រោះបាត់បង់ អាយុជីវិតដោយ អយុត្តិធម៌ ការ កាប់សម្លាប់ បង្អត់អាហារ ការឈឺគ្មាន ថ្នាំព្យាបាល គោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី ប្រជាជនកម្ពុជាដែលស្នេហាជាតិ ក្លាហាន ស្ម័គ្រចិត្តក្រោកឡើងចូល រួម ជាមួយសម្តេចតេជោ ហ៊ុន សែន និងគណបក្ស បប្រជាជនកម្ពុជា បានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត៕ រក្សាសិទ្ធិដោយ: ចេស្តារ

spot_img
×