Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិចារណកថា ៖ ៤៤ឆ្នាំនៃការឆ្ពោះទៅសង្គ្រោះ និងធ្វើឲ្យរស់ឡើងវិញ

ភ្នំពេញ ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ ជាទិវាគម្រប់៤៤ឆ្នាំ (២០មិថុនា ១៩៧៧-២០មិថុនា ២០២១) នៃការឆ្ពោះទៅរកដំណើរសង្គ្រោះជាតិកម្ពុជា ឲ្យរួចផុតពីការកាប់សម្លាប់នៃបនប្រល័យពូជសាសន៍ប៉ុលពត របស់មេបញ្ជាការកងទ័ពខ្មែរ ហ៊ុន សម្រេច និងយុទ្ធមិត្តរបស់លោក។

មេបញ្ជាការកងទ័ពដ៏អង់អាចក្លាហានដែលបានយកជីវិតធ្វើជាដើមទុន ហ៊ុន សម្រេច បង្កើតឡើងនូវ សេចក្តីសម្រេចចិត្តមួយដ៏អស្ចារ្យគ្មានពីរក្នុងបំណងតែមួយគត់គឺ សង្គ្រោះ និងរំដោះជីវិតប្រជាជនខ្មែររាប់លាននាក់ ​ឲ្យរួចផុតពីការកាប់សម្លាប់ នៃរបបមហាអប្រិយឃោរឃៅប្រល័យពូជសាសន៍ ប៉ុលពត។

កាលពីថ្ងៃទី២០ និង២១ មិថុនា ឆ្នាំ២០១៧កន្លងទៅក្នុងឱកាសដឹកនាំគណៈប្រតិភូទៅ កាន់ភូមិកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីរំលឹកឡើងវិញនូវអនុស្សាវរីយ៍ដែល លោកធ្វើ ដំណើរក្នុងយប់អធ្រាត្រពីទីនោះ ទៅកាន់ទឹកដីនៃប្រទេសវៀតណាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងសម្លៀកបំពាក់ឯកសណ្ឋានកងយោធពលខេមរភូមិន្ទដោយគ្រងឋានន្តរស័ក្តនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំផងនោះ បានដុតទៀនធូបថ្វាយផ្កាភ្ញី និង គ្រឿងសំណែនលើរានទេព្តាក្រោមដើមជ្រៃ ជាទីដែលលោកសំណាក់អាស្រ័យពេលយប់ អធ្រាត្រងងឹតសូន្យសុងនាថ្ងៃ២០ មិថុនា ១៩៧៧ ដើម្បីលាបំណន់ទៅនឹងអ្វីដែល លោកធ្លាប់ មានប្រសាសន៍ថា “សូមឲ្យបារមីអ្នកតារក្សាដើមជ្រៃនេះហើយ សូមឲ្យគុណបុណ្យទឹកដោះម្តាយថ្លៃ សូមឲ្យខ្ញុំ និងយុទ្ធមិត្តខ្ញុំដទៃទៀតបានរួចរស់រានមានជីវិត និងបានត្រឡប់មកសង្គ្រោះរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីសេចក្តីស្លាប់ផងចុះ!”។

កាលពី៣ឆ្នាំមុន នៅថ្ងៃទី២០ មិថុនានេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាដែលប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗហៅលោកដោយសេចក្តីគោរពដោយសារ ព្រហ្មវិហារធម៌ថា “សម្តេចពុកៗ” នោះ បានរំលឹកព្រិត្តការណ៍ ២០មិថុនា ១៩៧៧ យ៉ាងដូច្នេះថា៖ “កាលនោះមានយុទ្ធមិត្តរបស់ខ្ញុំខ្លះកំសត់រហូតដល់ថ្នាក់យំយែកតែម្តង ប៉ុន្តែចំពោះខ្ញុំ ខ្ញុំមិនអនុញ្ញាតឲ្យទឹកភ្នែកខ្ញុំស្រក់ចុះមកបានឡើយ នៅខាងក្រោយខ្នងខ្ញុំ គឺប្រទេសកម្ពុជាមួយដែលកំពុងរងទុក្ខសោកវេទនា​ដែលក្នុងនោះរួមមានទាំងភរិយាខ្ញុំ ដែលកំពុងមានផ្ទៃពោះត្រូវការការថែរក្សាថ្នាក់ថ្នម ប៉ុន្តែមានតែការសម្រេចចិត្តចាក់ចេញទេ ទើបអាច វិលត្រឡប់មកសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ដែលកំពុងរងការកាប់សម្លាប់ពីបនប៉ុលពតបាន”។

សម្តេចតេជោ ហ៊ុនសែនបានមានប្រសាសន៍អះអាងបន្ថែម ទៅនឹងប្រវត្តិសាស្រ្តឆ្ពោះទៅកាន់ ការសង្គ្រោះជាតិនោះទៀតថា “ ពីមុនពេលដែលប្រទេសកម្ពុជា ខ្ញុំជួបការលំបាកធ្លាក់ នៅក្នុងសង្គ្រាមខ្ញុំបានធ្វើការប្រយុទ្ធ ដើម្បីប្រទេសខ្ញុំឥឡូវនេះខ្ញុំក៏នៅតែបន្តប្រយុទ្ធដើម្បី កសាងប្រទេសជាតិខ្ញុំ …ពេលវេលាដ៏លំបាកបំផុតវៀតណាមបានជួយយើង រឿងនេះយើង មិនអាចបំភ្លេចបាន” ។

ការសម្រេចចិត្ត ២០ មិថុនា ១៨៧៧ ដើម្បីឆ្លងដែនទៅកាន់ប្រទេសវៀតណាមខណៈ ដែលរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយមេឃាតករ ប៉ុលពត តាំងខ្លួនជាសត្រូវ របស់រដ្ឋាភិបាលវៀតណាម ដឹកនាំដោយលោក នាយកដ្ឋមន្រ្តី ផាម វ៉ាន់ដុង គឺជាការសម្រេច ចិត្តប្រកបដោយគ្រោះថ្នាក់ ប៉ុន្តែសំណាងល្អការសម្រេចចិត្តនេះបានក្លាយទៅជាការសម្រេច ចិត្តប្រវត្តិសាស្ត្រនាំមកនូវជោគជាតារាសីដ៏ប្រពៃ សម្រាប់ទាំងអ្នកដឹកនាំ ការសម្រេចចិត្តផង និងសម្រាប់ប្រទេសកម្ពុជាដ៏អភ័ពនេះផង។

ក្រុមកងទ័ពដែលស្មោះស្ម័គ្រនិងមេបញ្ជាការរបស់ខ្លួននៅក្រោម ដើមជ្រៃ នាគ្រាហ៍នោះមានចំនួន ៤នាក់គឺ ១. លោក នុចថន ២. លោក ញឹកហួន ៣. លោក ស៊ូ គឹមស្រាង (ហៅសាញ់) និង ៤. លោក វ៉ា ប៉ោអ៊ាន ពួកគាត់ទាំង៤នាក់បានយល់ព្រមដោយឥតលក្ខ័ណ្ឌ តាមសមមិត្ត ហ៊ុន សម្រេចឬ ហ៊ុនសែននាគ្រាហ៍នោះ ចូលទៅក្នុងទឹកដីវៀតណាម។ លោក Harish C.Mehta និងភរិយារបស់គាត់ Julie B.Meta បានកត់ត្រាតាមប្រសាសន៍របស់សម្តេច តេជោ ហ៊ុនសែន នៅក្នុងសៀវភៅក្រោមចំណងជើងថា “ហ៊ុនសែនបុរសខ្លាំងរបស់កម្ពុជា” ថា៖ អ្នកទាំង៥នាក់បានភៀសខ្លួនយ៉ាងលឿន តាមសន្លោះដើមត្នោតខ្ពស់ៗ ដែលដុះមួយដើមៗ តាមវាលស្រែ។ ក្រៅពីនាំភ្លើងអ្វីដែលនៅជាប់នឹងខ្លួន​ របស់គាត់គឺឈើគូសបារីនិងអង្ករបន្តិចបន្តួច។

ការពិតនៃប្រវត្តិសាស្រ្តនយោបាយកម្ពុជា ដែលមានលក្ខណៈសន្ទធម៌ដែលក្រុមបដិបក្ខ កាន់តែខិតខំបដិសេធ កាន់តែធ្វើឲ្យមានទម្ងន់បន្ថែម ទៅលើការពិតស្រាប់នោះគឺ ២០ មិថុនា ១៩៧៧ មានលក្ខណៈបែបការសុំជ្រកកោន ផ្នែកនយោបាយ ហើយដែលត្រូវមេដឹកនាំ វៀតណាមតំណាងដោយលោក វ៉ាន់ ទៀនយុង យល់ព្រមតាមការស្នើសុំរបស់សម្តេច តេជោ ហ៊ុនសែន បង្ករទ័ពទៅវាយដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត រហូតដល់បានជោគ ជ័យទាំងស្រុងនៅថ្ងៃ ៧ មករា ១៩៧៩ ។
ចូរយើងក្រឡេកមើលទៅមើលកាលប្បវត្តិ នយោបាយសំខាន់ៗនៃប្រទេសកម្ពុជាដែលបាន កើតចេញពីការខិតខំតស៊ូននះននៀល ព្រោះតែប្រយោជន៍នៃការសង្គ្រោះជាតិកម្ពុជាចេញពី រណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ។

សម្តេចតេជោ ហ៊ុនសែន ឬសម្តេចពុក នៃកម្ពុជាបុរសដែលមានចិត្តមុតស្រួចក្លាហាន ក្នុងផ្លូវត្រូវក្នុងការនាំប្រយោជន៍ និងសុភមង្គលជូនប្រជាជនកម្ពុជា បានចេញដំណើរពីកាល បរិច្ឆេទ ៤ មេសា ១៩៧០-២០ មិថុនា ១៩៧៧ – ២ ធ្នូ ១៩៧៨ – ៧ មករា ១៩៧៩ – ២៣ តុលា ១៩៩១ -១៦ មិថុនា ២០១៥ រហូតមកទល់នឹងសព្វថ្ងៃដែល ហៅថាកម្ពុជាសម័យតេជោ សន្តិភាព ប្រជាជនរស់នៅក្នុងជីវភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរឡើងៗអាស្រ័យដោយ “សេចក្តីសម្រេចចិត្តក្រោមដើមជ្រៃ ២០ មិថុនា ១៩៧៧” ។

ចូរយើងជាខេមរៈជនទាំងអស់ចងចាំប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងឋានៈជា ពលរដ្ឋនៃប្រទេសសន្តិភាព និងស៊ីវីល័យនាសព្វថ្ងៃនេះថា៖ ២០ មិថុនា ១៩៧៧ ជាកាលបរិច្ឆេទប្រវត្តិសាស្រ្ត នាំយើងឲ្យមាននូវអ្វីៗទាំងឡាយនាថ្ងៃនេះ ហើយយើងត្រូវតាំងសច្ចាថា សម្តេចពុក ហ៊ុនសែន ជាវីរៈបុរសជាតិកម្ពុជាយើងដែលយើងត្រូវផ្តល់ការតបស្នងសងទៅ លោកវិញតាមបែប ផឹកទឹកឲ្យនឹកប្រភព ហូបផ្លែឈើឲ្យនឹកអ្នកដាំ៕ រក្សាសិទ្ធិដោយ៖CEN

×