Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋនៅស្រុកកណ្តាលស្ទឹង ដែលរងផលប៉ះពាល់ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ ធ្វើការតវ៉ា

spot_img

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅឃុំបឹងខ្យាង ឃុំអំពៅព្រៃ និង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលរងផលប៉ះពាល់ ដោយសារគំរោងធ្វើព្រលានយន្តហោះ បានធ្វើការជួបជុំគ្នា ដើម្បីធ្វើពិធីដាក់បណ្តាសារ លើក្រុមដែលដើរបំភិតបំភ័យគំរាមកំហែងធ្វើបាប ចង់បានដីរបស់ប្រជាពលរដ្ឋ ដោយឲ្យតម្លៃទាបជាងទីផ្សារ។

ក្រៅពីការដាក់បណ្តាសារ ប្រជាពលរដ្ឋក៏សូមឲ្យសម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង និងសម្តេច ហេង សំរិន ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ។

ការធ្វើពិធីដាក់បណ្តាសារនេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នេះ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមហ៊ុន OCIC បានឲ្យតម្លៃដីប្រជាពលរដ្ឋ ក្នុងមួយម៉ែត្រការ៉េ ៨ដុល្លារ ដែលតម្លៃនេះទាបជាងទីផ្សារ ពួកគាត់មិនអាចទទួលយកបានទេ គឺសុំតម្លៃលើសនេះ ពីព្រោះបើលក់ក្នុងតម្លៃ
មួយម៉ែត្រការ៉េ ៨ដុល្លារ ពួកគាត់មិនដឹងដើរទៅរកទិញដីនៅឯណាបានទេ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ដីរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់មានចំនួន ៧៨១ក្បាលដី (ទាំងដីលំនៅដ្ឋាន និងដីស្រែ) ដោយក្នុងនោះដីលំនៅដ្ឋានមានចំនួន ៤៤ក្បាលដី។ “ពួកខ្ញុំមានប្លង់រឹងត្រឹមត្រូវ សូមឲ្យក្រុមហ៊ុនផ្តល់សំណងសមរម្យ តាមតម្លៃទីផ្សារ បើឲ្យ ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ មិនអាចយកលុយទៅទិញដីកន្លែងណាបានទេ។ ពួកគាត់កាន់កាប់ ២០ , ៣០ ឆ្នាំមកហើយ ដីសុទ្ធតែមានប្លង់រឹង។ ជាង ៣ឆ្នាំមកនេះ អត់បានធ្វើស្រែបង្កបង្កើនផលទេ។ សុំឲ្យសម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង និងសម្តេច ហេង សំរិន ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ”។

ជាមួយគ្នានេះ ប្រជាពលរដ្ឋដាក់បណ្តាសារថា “សូមឲ្យបុគ្គលជាអាជ្ញាធរដែលពាក់ព័ន្ធ និងអ្នកមានអំណាចទាំងឡាយណា ដែលមានចេតនារំលោភដីកម្មសិទ្ធិស្របច្បាប់ (ប្លង់រឹង) របស់ប្រជាពលរដ្ឋនៅឃុំបឹងខ្យាង ព្រែកស្លែង អំពៅព្រៃ និងនៅឃុំពត់សរ ទទួលកម្មផលដូចតទៅនេះ៖

១.បើធ្វើដំណើរតាមផ្លូវអាកាស សូមឲ្យធ្លាក់យន្តហោះរកខ្មោចមិនឃើញ ២.បើធ្វើដំណើរតាមរថយន្ត សូមឲ្យក្រឡាប់ឡាន និងធ្លាក់ជ្រោះងាប់តៃហោង ៣.បើចេញវាល សូមឲ្យរន្ទះបាញ់ស្លាប់គ្មានដីកប់ ៤.បើនៅផ្ទះឲ្យខ្យល់គរ ដាច់ខ្យល់ងាប់ ៥.ចូលព្រៃសូមឲ្យអ្នកតាវាយបំបាក់ករ និងពស់ស្រង៉ែចឹកងាប់ ៦.រំលោភយកទ្រព្យសម្បត្តិ ក្ដៅក្រហាយរបស់ប្រជាពលរដ្ឋ សូមឲ្យភ្លើងឆេះផ្ទះ និង ព្រទ្យសម្បត្តិ ឲ្យវិនាស ៧.ពេលងាប់ទៅជាខ្មោច សូមកុំឲ្យចាប់ជាតិ ទូលដីកម្មរាប់ម៉ឺនជាតិ”។

ទាក់ទងការតវ៉ារបស់ប្រជាពលរដ្ឋ ទាក់ទងការតវ៉ារបស់ប្រជាពលរដ្ឋខាលើនេះ មិនអាចសុំការអត្ថាធិប្បាយ ពីលោកគង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាលបានទេ។

ចំណែកក្រុមហ៊ុន OCIC មិនអាចសុំការបំភ្លឺបានទេ ជុំវិញការតវ៉ារបស់ប្រជាពលរដ្ឋខាងលើនេះ៕ រក្សាសិទ្ធិដោយ៖ចេស្តារ

spot_img
×