Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងក្នុងជ្រូក ខូចគុណភាពចំនួន ៣២០ គីឡូក្រាម ដែលនាំចូលពីបរទេស ត្រូវបានសមត្ថកិច្ចចម្រុះចាប់ដុតកម្ទេចចោល

spot_img

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញរបស់សាខា ក.ប.ប. ខេត្តកំពង់ធំ បានសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុក និងអាជ្ញាធរស្រុក បានចុះត្រួតពិនិត្យ គ្រឿងក្នុងជ្រូក សរុបចំនួន ៣២០ គីឡូក្រាម ដែលឈ្មួញនាំចូលពីបរទេសក្នុង ខេត្តកំពង់ធំ ហើយត្រូវបានសមត្ថកិច្ចឃាត់ចាប់បាន កាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

ក្រោយការត្រួតពិនិត្យ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការសន្និដ្ឋានថា៖ ការដឹកជញ្ជូន ការវេចខ្ចប់ និងសីតុណ្ហភាពទំនិញមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ធ្វើឱ្យទំនិញដែលជាសាច់ស្រស់ ត្រូវបានប្រែប្រួល ខូចគុណភាព មានចម្លងមេរោគ ពុំសមស្របសម្រាប់យកទៅធ្វើជាអាហារមនុស្ស បរិភោគបានឡើយ។

ដើម្បីការពារសុខភាពជូនប្រជាពលរដ្ឋ និងដោយមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ សមត្ថកិច្ចចម្រុះបានធ្វើការដុតកម្ទេចចោលទំនិញខូចគុណភាពទាំងនោះ នៅរសៀលថ្ងៃ ខែ និងឆ្នាំដដែល៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×