Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនអ្នកសារព័ត៌មាន៦នាក់ ពីបទកំហែងយកប្រាក់ ពីអ្នកលក់កាហ្វេ បើកល្បែងស៊ីសង

spot_img

កណ្តាល ៖ សមត្ថកិច្ចនគរបាលស្រុកមុខកំពូល បានឃាត់ខ្លួនអ្នកសារព័ត៌មាន BATI TV NEW ចំនួន៦នាក់ ពីបទកំហែងយកប្រាក់ចំនួន១០០$ ពីអ្នកលក់កាហ្វេ ដោយថាអ្នកលក់ការហ្វេនោះបើកល្បែងស៊ីសង។

ការឃាត់ខ្លួននេះបានធ្វើឡើង នៅចំណុចផ្លូវលំ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។

អ្នកទាំង៦រូបដែលត្រូវឃាត់ខ្លួន ១ ឈ្មោះ ស៊ូ ស្រីលាភ ភេទស្រី អាយុ២៩ឆ្នាំ ចាងហ្វាងសារព័ត៌មាន BATI TV NEWS។ ២ ឈ្មោះ ចាន់ ឬទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរអ្នកសារព័ត៌មាន មានទីលំនៅបច្ចុប្បន្ន ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញជាសមាជិក។ ៣ ឈ្មោះ ផន ថា ភេទប្រុស អាយុ៤៣ឆ្នាំជនជាតិខ្មែរមុខរបរអ្នកសារព័ត៌មានមានទីលំនៅបច្ចុប្បន្ន ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញជាសមាជិក។ ៤ ឈ្មោះ ច្រុង សុខនី ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ(ជាសមាជិក)។៥ ឈ្មោះ ប្រាក់ បេន ភេទប្រុស អាយុ៤២ឆ្នាំជនជាតិខ្មែរមុខរបរអ្នកសារព័ត៌មានមានទីលំនៅបច្ចុប្បន្ន ភូមិកណ្ដាល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ភ្នំពេញជាសមាជិក និងទី៦ ឈ្មោះ អ៊ុក ឡា ភេទប្រុស អាយុ៥១ឆ្នាំជនជាតិខ្មែរមុខរបរ រត់ម៉ូតូឌុបមានទីលំនៅបច្ចុប្បន្ន ភូមិត្នោតជ្រៃ សង្កាត់បឹងទំពុន ខណ្ឌចំការមន រាជធានីភ្នំពេញជាសមាជិក។

វត្ថុតាងដកហូតរួមមាន១ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខកំពង់ស្ពឺ1C-0315 ចំនួន០១គ្រឿង។ ២ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខស្វាយរៀង1H-5016 ចំនួន០១គ្រឿង។៣ម៉ូតូម៉ាកហុងដា C110(សង់ប៊ិច)ពណ៌ខ្មៅស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1HL-4398 ចំនួន០១គ្រឿង។៤ ទូរស័ព្ទម៉ាក OPPO ពណ៌ព្រីងទុំចំនួន ០១គ្រឿង។ ៥ទូរស័ព្ទម៉ាក HUAWEI ពណ៌ខ្មៅចំនួន ០១គ្រឿង។ ៦ទូរស័ព្ទម៉ាក REAMI ពណ៌ខៀវចំនួន ០១គ្រឿង។ ៧ទូរស័ព្ទម៉ាក SAMSUNG ពណ៌សចំនួន០១គ្រឿង។ ៨ទូរស័ព្ទម៉ាក NOKIA1280 ចំនួន០៥គ្រឿង។ ៩ប័ណ្ណសំគាល់ខ្លួនសារពត៌មានចំនួន០៦សន្លឹក។១០លិខិតបេសកកម្មចំនួន០៤ច្បាប់។ ១១ជើងដែកសម្រាប់ដាក់ទូរស័ព្ទឡាយចំនួន០២។ ១២ម៉ៃក្រូហ្វូនចំនួន០២។១៣.វ៉ាលីយួរពណ៌ខ្មៅចំនួន០១។

ករណីឃាត់ខ្លួនអ្នកកាសែតនេះដែរ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានថ្លែងថា អ្នកសារព័ត៌មានខាងលើ មុនឃាត់ខ្លួន បានទៅឡាយវីដេអូ ក្នុងបរិវេន នគរបាលដោយពុំមានការអនុញ្ញាត ហើយពួកគាត់ក៏បានសារភាពថា ខ្លួនបានទារប្រាក់ពីអ្នកលក់កាហ្វេ ចំនួន១០០$ប្រាកដមែន!។

ក្រោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូល កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×