Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធធនាគារ បានបន្តវឌ្ឍនភាព និងរួមចំណែគាំទ្រយ៉ាងសកម្ម ដល់សកម្មភាពនានា នៃសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ នៅក្នុងរបាយការណ៍ ត្រួតពិនិត្យប្រចាំឆ្នាំ២០២០ថា ប្រព័ន្ធធនាគារ បានបន្តវឌ្ឍនភាព និងរួមចំណែគាំទ្រយ៉ាងសកម្ម ដល់សកម្មភាពនានានៃសេដ្ឋកិច្ចជាតិ។

ជាក់ស្តែង ទ្រព្យសកម្មរបស់ប្រព័ន្ធធនាការមានកំណើន ១៥,២ភាករយ ដល់ ២៣៩,៤ ទ្រីលានរៀល (៥៩,២ ប៊ីលានដុល្លារអាមេរិក)។ ក្នុងនោះ ឥណទានអតិថិជនបានកើនឡើង ១៦,៩ភាគរយ ដល់ ១៥៣ ទ្រីលានរៀល (៣៧,៨ប៊ីលានដុល្លារអាមេរិក)នៅក្នុងឆ្នាំ២០២០។

ទន្ទឹមនេះ ប្រាក់បញ្ញើអតិថិជនមានកំណើន ១៤,៩ ភាគរយ (៣៧,៨ប៊ីលានដុល្លារអាមេរិក)។ ទន្ទឹមនេះ ប្រាក់បញ្ញើអតិថិជន មានកំណើន ១៤,៩ភាគរយ ដល់ ១៣៥,៧ទ្រីលានរៀល (៣៣,៦ប៊ីលានដុល្លារអាមេរិក) និងដើមទុនមានកំណើន ១៧,២ភាគរយ ដល់ ៤៦,៨ ទ្រីលានរៀល (១១,៦ ប៊ីលានដុល្លារអាមេរិក)។
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានបន្តផ្តល់សេវា ជូនអតិថិជនកាន់តែច្រើនឡើង ដែលឆ្លុះបញ្ចាំងតាមរយៈ កំណើនចំនួនគណនីប្រាក់បញ្ញើអតិថិជនដល់ ៨,៩លានគណនី និងគណនីឥណទាន អតិថិជនកើនដល់ ៣,២លានគណនី។

ទន្ទឹមនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏បានពង្រីកបណ្តាញ ប្រតិបត្តិការហិរញ្ញវត្ថុរហូតដល់ចំនួន ២.៥៤២ ទីតាំង និងមានម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) ចំនួន ៣.១៧៧ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយ។ ដើម្បីរួមចំណែក អនុវត្តតាមវិធានការ របស់ធនាគារជាតិនៃកម្ពុជា ក្នុងការជួយសម្រាលបន្ទុកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញចំនួន ២៤២. ៧៩០ គណនី ស្នើនឹង ១៦.៣៤៥,៩ប៊ីលានរៀល (២,០៤៣.២ លានដុល្លារអាមេរិក)។

ស្របគ្នានឹងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់សងប្រាក់ត្រូវបានធ្វើទំនើបកម្មកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ ស្របពេលដែលគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏បានធ្វើពិពិធកម្មសេវាហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីសម្រួលដល់ការប្រើប្រាស់សេវាហិរញ្ញវត្ថុ របស់អតិថិជនតាមរយៈបណ្ណឥណពន្ធ និងបណ្ណឥណទាន ការផ្តល់សេវាផ្ទេរប្រាក់ និងការទូទាត់សងប្រាក់តាម អេឡិចត្រូនិកជាដើម។
ការរីករាលជាសកលនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលអវិជ្ជកមាន ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាស្ថិរភាពប្រព័ន្ធធនាគារកម្ពុជា។

តាមរយៈការដាក់ចេញនូវវិធានការគាំពារចាំបាច់នានា របស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធធនាគារបន្តរក្សាបាននូវភាពធន់ និងជំនឿទុកចិត្តពីសាធារណជន។ ប្រព័ន្ធធនាគាររួមមាន ធនាគារពាណិជ្ជ ៥១ ធនាគារឯកទេស ១២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើពីសាធារណជន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៧៥ គ្រឹះស្ថានឥណទានជនបទ ២៤៥ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ១៥ អ្នកដំណើរការតតិយភាគី ៤ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ២៤ ក្រុមហ៊ុនចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និងអាជីវកម្មប្តូរប្រាក់ ២.៨៨៩៕
រក្សាសិទ្ធិដោយ៖CEN

×