ភ្នំពេញ ៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានប្រារព្ធទិវាយោគៈអន្តរជាតិលើកទី៧ ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងស្ថានទូត និងឯកអគ្គរដ្ឋទូតមួយចំនួននៅកម្ពុជា រួមទាំងស្ថាប័នពាក់ព័ន្ធផងដែរ។ ការប្រារព្ធ ពិធីយោគៈនៅឆ្នាំនេះត្រូវបានរៀបចំឡើងដោយមានចំនួនអ្នកចូលរួមតិចតួច ដោយសារតែការរីករាលដាល នៃជំងឺកូវីដ១៩ (Covid-19) ដោយគោរពតាមបទដ្ឋានគម្លាតសង្គមនិងអនាម័យជាដើម។

ទោះយ៉ាងណា ក៏ដោយការចូលរួមរបស់អ្នកចូលចិត្តយោគៈ និងសាធារណៈជនអាចចូលរួមពីគេហដ្ឋានរៀងៗខ្លួនតាមរយៈ សកម្មភាពតាមអនឡាញដូចជាវគ្គបង្រៀនយោគៈអនឡាញ សំណួរចម្លើយស្តីពីយោគៈ សិក្ខាសាលាយោគៈ ។ល។ ការប្រកួតប្រជែងលើរូបភាពហាត់យោគៈដែលធ្វើឡើងដោយស្ថានទូត។
លោកស្រីវេជ្ជបណ្ឌិត Devyani Khobragade ដែលជាអ្នកហាត់យោគៈដោយផ្ទាល់ ក៏បានជំរុញនិងលើកទឹកចិត្តដល់អ្នកចូលរួម ដោយបានបង្ហោះរូបយោគៈរបស់លោកស្រីនៅលើបណ្តាញសង្គម។
ដោយសារតែគោលការណ៍នៃប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបានកំណត់ការជួបជុំមនុស្សមិន ឲ្យលើសពី១៥នាក់ឡើយ ដូច្នេះហើយការប្រារព្ធទិវាយោគៈអន្តរជាតិឆ្នាំ ២០២១ ត្រូវរៀបចំឡើងនៅតែទី ក្រុងភ្នំពេញតែប៉ុណ្ណោះ។

ថ្លែងក្នុងឱកាសនោះលោកស្រីវេជ្ជបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាបានថ្លែងអំណរគុណដល់ក្រសួងនានា និងរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែគាំទ្រនូវព្រឹត្តិការណ៍យោគៈអន្តរជាតិ នាពេលកន្លងមក ហើយបានអំពាវនាវឲ្យប្រជាជនចូលរួមហាត់យោគៈពីផ្ទះក្រោមពាក្យស្លោកថា “យោគៈនឹងនៅផ្ទះ” ។
ឯកអគ្គរដ្ឋទូតឥណ្ឌាក៏បានកត់សម្គាល់ថា ការហាត់យោគៈនឹងនាំឲ្យមកនូវភាពសុខដុម រវាងផ្លូវចិត្ត និងកាយ ហើយយោគៈគឺជាសិល្បៈនិងវិទ្យាសាស្ត្រនៃការរស់នៅប្រកបដោយសុខភាពល្អ ដែលនាំឱ្យមានភាពស្ងប់អារម្មណ៍ទាំងក្នុងផ្លូវចិត្តនិងកាយ បុរសនិងធម្មជាតិ មនសិការបុគ្គល និងមនសិការសកល។
អត្ថប្រយោជន៍យោគៈផ្សេងទៀតដែលបានលើកឡើងដោយឯកអគ្គរដ្ឋទូតឥណ្ឌារួមមានៈ សារៈសំខាន់នៃក្បាច់(ឥរិយាបថ) និងការធ្វើសមាធិ និងធ្វើឲ្យខួរក្បាលយើងមានដំណើរការបានល្អ។ ឯកអគ្គរដ្ឋទូតក៏បានអានសារលិខិតរបស់នាយករដ្ឋមន្រ្តីឥណ្ឌាណារិនដ្រាម៉ូឌីក្នុងឱកាសនេះផង ដែរលោកនាយករដ្ឋមន្រ្តីខ្លួនគាត់ជាអ្នកដែលហាត់យោគៈ។ ការហាត់យោគៈនេះត្រូវចូលរួមហាត់ ដោយឥស្សរជននិងអ្នកហាត់យោគៈដទៃទៀត។

ឯកអគ្គរដ្ឋទូតឥណ្ឌាបានបន្តថា លោកស្រីពិតជារីករាយណាស់ដែលយោគៈមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសកម្ពុជាហើយ សូមអបអរសាទរដល់អ្នកទាំងអស់គ្នាដែលបានជួយផ្សព្វផ្សាយនូវអំណោយដ៏មានតម្លៃនេះ ដែលជាប្រពៃណីបុរាណរបស់ឥណ្ឌា ហើយវាពណ៌នាអំពីទស្សនវិជ្ជាឥណ្ឌានៃសុខភាព ដែលមានរបៀបហាត់យោគៈផ្សេងៗ រួមផ្សំជាមួយនឹងកាយវិការ កាយសម្បទា បច្ចេកទេសដកដង្ហើម និងការធ្វើសមាធិឬការសំរាក។ ដូចដែលយើងបានដឹងហើយថាថ្ងៃទី២១ ខែមិថុនាត្រូវបានគេទទួលស្គាល់ថា ជាទិវាយោគៈអន្តរជាតិ ដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅខែធ្នូឆ្នាំ ២០១៤ តាមគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្រ្តី ណារិនត្រា ម៉ូឌី។ ចាប់តាំងពីឆ្នាំ២០១៥ ព្រឹត្តិការណ៍យោគៈអន្តរជាតិ ត្រូវបានគេសង្កេតឃើញថា មាន ការប្រារព្ធនៅទូទាំងពិភពលោកប្រកបដោយភាពរីករាយនិងភាពក្លៀវក្លា។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតឥណ្ឌាបានថ្លែងអំណរគុណ ចំពោះក្រសួងទេសចរណ៍កម្ពុជា ក្រសួងអប់រំយុវជននិងកីឡា សម្រាប់កិច្ចសហប្រតិបត្តិការរបស់ ពួកគេក្នុងការរៀបចំព្រឹត្តិការណ៍យោគៈអន្តរជាតិ កន្លងមកដោយភាពជោគជ័យ។

យោគៈគឺជាសិល្បៈនិងវិទ្យាសាស្ត្រនៃការរស់នៅប្រកបដោយសុខភាពល្អដែលនាំឱ្យមានភាពសុខដុមល្អឥតខ្ចោះរវាងចិត្តនិង រូប មនុស្សនិងធម្មជាតិ ការដឹងរបស់បុគ្គលនិងការដឹងជាសកល។
មានអត្ថប្រយោជន៍ថ្មីៗនៅក្នុងវិស័យយោគៈដូចជាការអភិវឌ្ឍពិធីការយោគៈជាសកលសម្រាប់មនុស្សគ្រប់វ័យ ការអភិវឌ្ឍពិធីការជាក់លាក់ដែលទាក់ទងនឹងបញ្ហារបៀបរស់នៅនិងការស្រាវជ្រាវយោគៈ ជាឧបករណ៍បង្កើនផលិតភាពដែលមានសក្តានុពល។ យោគៈគឺរឹតតែ មានសារៈសំខាន់ជាងមុនទៅទៀតសព្វពេលពិភពលោកសព្វថ្ងៃកំពុងប្រឈមនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ហើយប្រជាជនកំពុងស្វែងរកវិធីសម្រាប់ការរស់នៅ ប្រកបដោយសុខភាពល្អ។
សូមជម្រាបថា ព្រឹត្តិការណ៍យោគៈត្រូវបានប្រារព្ធឡើងជា ៥ ដំណាក់កាលរួមមានព្រឹត្តិការណ៍បើកឆាកចំនួន ២ដង នៅក្នុងបរិវេណស្ថានទូតនៅភ្នំពេញនៅថ្ងៃទី១៧-១៨ ខែមិថុនាឆ្នាំ ២០២១ ព្រឹត្តិការណ៍ធំ គឺធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលរាជធានីភ្នំពេញនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

វគ្គហាត់យោគៈ តាមអនឡាញដោយមានការចូលរួមពីរាជបណ្ឌិត្យសភានគរបាលកម្ពុជា និងសមាគមន៍ឥណ្ឌានៅថ្ងៃទី២១ ខែមិថុនាឆ្នាំ ២០២១ និងសិក្ខាសាលាមួយ នៃយោគៈនិងអាយុវេដាស្តីពីសុខុមាលភាព នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ ព្រឹត្តិការណ៍ធំគឺធ្វើឡើងនៅក្នុងបរិវេណសណ្ឋាគារសូហ្វីតែលរាជធានីភ្នំពេញ ដោយមានការចូលរួមលោកពីលោក ហាប ទូច រដ្ឋលេខាធិការតំណាងឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោក សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកអ៊ុក ដេវិន អគ្គនាយករងកីឡាក្រសួងអប់រំយុវជន និងកីឡា ឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានា ប្រចាំព្រះរាជា ណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយៈ ចេស្តារ
