Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះរោងស្នាក់នៅ របស់កម្មករសំណង់ ទាំងព្រឹកនៅខណ្ឌសែនសុខ

spot_img

ភ្នំពេញ ៖ ឆេះរោងកម្មករផ្អើលរត់ចែកជើងគ្នាពេញផ្លូវ រថភ្លើង កាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ កម្មករបានចាក់សោរបន្ទប់រៀងៗខ្លួន រួចក៏បាននាំគ្នាចេញទៅធ្វើការបាត់អស់ ស្រាប់តែមានផ្សែង និងអណ្តាតភ្លើងឆេះចេញពីរោងស្នាក់នៅ របស់កម្មករសំណង់ ឆេះអស់ហ្មត់សល់តែគ្រោងដែកស័ង្កសីតែប៉ុណ្ណោះ ភ្លាមៗនេះផងដែរ ក៏មានរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការរាជធានីភ្នំពេញ បានចេញទៅចំនួន៣គ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ កុំឲ្យមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរៗនោះជាបន្តទៅទៀត។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ ពុំមាបណ្តាលឲ្យមាននរណាម្នាក់ រងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈ របស់កម្មករអស់ទាំងស្រុង ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងផងដែរថា មូលហេតុដែលបណ្តាល ឲ្យមានអគ្គិភ័យឆាបឆេះ រោងកម្មករស្នាក់នៅនេះ គឺបណ្ដាលមកពីអ្នកដុតសំរាម នៅក្បែរនោះ ហើយបានរាលឆេះឆ្លង ចូលរោងកម្មករស្នាក់នៅអស់ទាំងស្រុងបែបនេះ៕ រក្សាសិទ្ធិដោយ៖សួង សាម

spot_img
×