Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវមែន ! ខឹងមកយឺត បុរសម្នាក់ផ្ទុះកំហឹង ស្ទុះវាយលើអ្នកពន្លត់អគ្គិភ័យម្នាក់ឡើងទ្រោម តែពេលនេះសមត្ថកិច្ច… (វីដេអូ)

ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា សេវាសង្គ្រោះបន្ទាន់មិនមែននៅជិតទីនោះ ក្នុងការបម្រើសេវាដូចដែលយើងចុចឃ្លីកប៊ូតុង មកលឿនដល់ភ្លែតនោះទេ។ ហើយពិតណាស់ មានអ្វីៗជាច្រើនដែលពួកគេត្រូវធ្វើ មុនពេលចេញរថយន្តបន្ទាន់របស់ពួកគេ ដើម្បីទៅជួយអ្នកដែលកំពុងត្រូវការជំនួយសង្គ្រោះ។

ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់ និងក៏មិនគួរណាឲ្យកើតមានឡើងនោះ គឺបែរជាអ្នកភូមិទាំងនេះ នៅក្នុង Lawas, Sarawak ប្រទេសម៉ាឡេស៊ី បានធ្វើរឿងដ៏គួរឲ្យស្អប់ជាខ្លាំង នៅពេលដែលពួកគេមិនរក្សាចិត្តត្រជាក់ និងបានផ្ទុះកំហឹងវាយប្រហារទៅលើក្រុមពន្លត់អគ្គិភ័យ ខណៈពេលពួកគេកំពុងបំពេញភារកិច្ច ព្រោះខឹងមកជួយសង្គ្រោះយឺតមិនទាន់ពេលវេលា។

នៅក្នុងវីដេអូ បានបង្ហាញឲ្យឃើញបុរសម្នាក់ បានបញ្ចេញកំហឹងលើករបស់របរគ្រវាត់ចោលទៅដី និងបានដើរសំដៅចូលមកបម្រុងវាយលើក្រុមពន្លត់អគ្គិភ័យ ប៉ុន្តែ ត្រូវបានគ្នីគ្នាឃាត់។ បន្ទាប់មក បុរសម្នាក់ទៀតក្នុងចំណោមពួកគេ ក៏បានរត់ស្ទុះទៅវាយលើបុគ្គលិកពន្លត់អគ្គិភ័យម្នាក់ បណ្តាលឲ្យដួលទៅនឹងដីតែម្តង។ ហើយភ្លាមៗនោះ ក្រុមពន្លត់អគ្គិភ័យក៏បានបាញ់ទឹកប្រឆាំងទៅនឹងបុរសនោះ ដើម្បីរារាំងពួកគេមិនឲ្យចូលមកធ្វើបែបនេះទៀតឡើយ។

ស្ថានភាពដ៏សាហាវនេះ ក្រោយមកត្រូវបានដឹងថា បានអ្នកស្រុកចូលមកជួយអន្តរាគមន៍ និងស្នើសុំឲ្យបុរសទាំងនោះស្ងប់ចិត្ត។

លោក Tiong Ling Hii អនុប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យ និងជួយសង្គ្រោះ បាននិយាយថា អ្នកពន្លត់អគ្គិភ័យដែលរងរបួស បានដាក់ពាក្យបណ្តឹងទៅប៉ូលីស ហើយប៉ូលីសក៏បានបើកស៊ើបអង្កេត ទៅលើករណីនេះផងដែរ។ ជាមួយករណីដ៏អាក្រក់នេះផងដែរ លោកក៏សង្ឃឹមថា សាធារណជនគួរតែគោរព ចំពោះក្រុមដែលស្ថិតក្នុងឯកសណ្ឋានទាំងនេះផង ព្រោះពួកគេមិនអាចធ្វើអ្វីៗលឿបានទាន់ចិត្តនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×