Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារធំតាកែវ ត្រូវបានអាជ្ញាធរខេត្តតាកែវ សម្រេចឲ្យបើកដំណើរកាលក់ដូរជាធម្មតាវិញ បន្ទាប់ពីត្រូវបានបិទខ្ទប់រយៈពេល១៤ថ្ងៃ

spot_img

តាកែវ ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ ផ្សារធំតាកែវ ស្ថិតនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានអាជ្ញាធរខេត្ត សម្រេចឲ្យបើកដំណើរការឡើងវិញរាល់គ្រប់អជីវកម្មលក់ដូរឡើងវិញទាំងអស់ ហើយ ក្រោយមានការបិទខ្ទប់រយៈពេល១៤ថ្ងៃ ដើម្បីពិនិត្យមើលសំណាកចំពោះអាជីវករ ដែលមានការពាក់ព័ន្ធជាមួយនិងអ្នកជម្ងឺកូវីដ១៩ កាលពីពីរសប្តាហ៍មុន ។

ថ្លែងប្រាប់ឲ្យអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី២០នេះ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានបញ្ជាក់ថា ក្នុងកំឡុងពេល១៤ថ្ងៃបន្ទាប់ពីបានបិទខ្ទប់ផ្សារតាកែវ កាលពីថ្ងៃទី ៦ ខែមិថុនា ២០២១កន្លងទៅនេះ គឺអាជ្ញាធររួមជាមួយនិងក្រុមគ្រូពេទ្យ បានធ្វើការពិនិត្យវត្ថុសសំណាកទៅលើបងប្អូនអាជីវករលក់ដូរក្នុងផ្សារ និងជុំវិញផ្សារ រួមជាមួយនិងអ្នកសង្ស័យថាខ្លួនមានពាក់ព័ន្ធជាមួយនិងអ្នកជម្ងឺកូវីដ១៩ មានចំនួន ជាង១៥០០នាក់ ដើម្បីរកមេរោគកូវីដ១៩ ដោយក្នុងចំណោមមនុស្សជាង១៥០០នាក់នោះ គិតជាភាគរយ មានអ្នកវិជ្ជមានកូវីដ១៩ តែ ៤%តែប៉ុណ្ណោះ ហើយចំពោះអ្នកជម្ងឺកូវីដទាំងនោះរួមជាមួយអ្នកពាក់ព័ន្ធត្រូវបាន ក្រុមគ្រូពេទ្យបញ្ជូនមកមណ្ឌលព្យាបាលជម្ងឺកូវីដ១៩ នៅមណ្ឌលគរុកោសល្យខេត្តតាកែវហើយ និងចំណែកអ្នកពាក់ព័ន្ធត្រូវបានដាក់អោយធ្វើចត្ថាឡីស័កនៅផ្ទះចំនួន ១៤ថ្ងៃ និងបន្តពិនិត្យសំណាក ជាបន្តទៀត ។


លោកអភិបាលក្រុងដូនកែវបន្តថារយៈពេល ១៤ថ្ងៃនេះ ចំពោះអ្នកជម្ងឺកូវីដ១៩ ដែលត្រូវបានរកឃើញថាមានវិជ្ជមានកូវីដនោះ គឺស្ថានភាពអ្នកជម្ងឺ ឋិតក្នុងកម្រិតស្រាល ហើយមកទល់ពេលនេះ អ្នកជម្ងឺ ៤% នោះបានជាសះស្បើយត្រឡប់មកវិញជាងពាក់កណ្តាលហើយ តែត្រូវតម្រូវឲ្យធ្វើចត្តាឡីស័តចំនួន ១៤ថ្ងៃបន្តក្នុងផ្ទះរបស់ខ្លួន ។

បើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឲ្យដឹងថា ចំនួនអ្នកឆ្លងជម្ងឺកូវីដ១៩នៅក្នុងខេត្តតាកែវ គិតត្រឹមថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១ មានចំនួនសរុប ១៩៩០នាក់ ក្នុងនោះមានស្ត្រី ១៣២៩នាក់ បានជាសះស្បើយចំនួន ១១២៦នាក់ ស្រី ៧២៥នាក់ នៅសល់អ្នកជម្ងឺកំពុងសម្រាកព្យាបាលមានចំនួន ៩៤៤នាក់ ស្រី ៦៤៣នាក់ និងមានអ្នកស្លាប់ចំនួន ២០នាក់ ស្រី១៥នាក់ ដោយឡែកសម្រាប់ពលករធ្វើចត្តាឡីស័កកំរិត២ សរុបចំនួន ៦៧៤នាក់ ស្រី ២៧៥នាក់ នៅសណ្ឋាគារសេវិនដេអ៊ិន ៨៤នាក់ ស្រី ៣៨នាក់ និងនៅមណ្ឌលគរុកោសល្យភូមិភាគចំនួន ២០៩នាក់ ស្រី ៧៧នក់ និងមណ្ឌលចត្តាឡីស័ក្តនៅតាមបណ្តាស្រុកក្រុងមួយចំនួនទៀតផងដែរ ៕ រក្សាសិទ្ធិដោយ៖ តាកែវ

spot_img
×