Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ហេង សំរិន នឹងដឹកនាំកិច្ចប្រជុំអិចន្ត្រៃយ៍រដ្ឋសភា ដើម្បីកំណត់ថ្ងៃប្រជុំសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើលោកប្រាជ្ញ ច័ន្ទ ជាប្រធានគ.ជ.ប

spot_img

ភ្នំពេញ ៖ លោកឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ប្រាប់ CEN នៅព្រឹកថ្ងៃទី២១ ខែមិថុនា នេះថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃរដ្ឋសភានៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ស្អែកនេះ ដើម្បីកំណត់ កាលបរិច្ឆេទសម័យប្រជុំរដ្ឋសភាពេញអង្គដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើលោកប្រាជ្ញ ច័ន្ទ ធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប )ជំនួសលោកស៊ិក ប៊ុនហុក ដែលបានលាលែងពីតួនាទី និងតំណែងប្រធាន គ .ជ.ប។

អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ថា គណៈអចិន្រ្តៃនៃរដ្ឋសភានឹងធ្វើការប្រជុំនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ស្អែកនេះ ដើម្បីពិនិត្យលើរបៀបវារៈមួយចំនួនមានដូចជា ដាក់បញ្ចូលលោកប្រាជ្ញ ច័ន្ទ នៅក្នុងសម័យប្រជុំពេញអង្គដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត និងបោះឆ្នោតឲ្យលោកប្រាជ្ញ ច័ន្ទ ធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការផ្លាស់ប្តូរតំណាងរាស្ត្រដែលត្រូវជំនួសលោកប្រាជ្ញ ច័ន្ទ រួមទាំងច្បាប់ចំនួន៤ទៀតផងដែរ។

សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចជ្រើសរើសយកលោក ប្រាជ្ញ ច័ន្ទ ជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ជំនួសលោក ស៊ិក ប៊ុកហុក ដែលបានលាលែងពីតួនាទី និងតំណែងប្រធាន គ.ជ.ប.។ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាជ្រើសរើសបេក្ខជនប្រធាន គ.ជ.ប. រួចហើយបញ្ជូនមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងធ្វើការប្រជុំដើម្បីកំណត់សម័យប្រជុំសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់ចំពោះលោក ប្រាជ្ញ ច័ន្ទ ។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី១៥ខែមិថុនា បានអនុម័តយល់ព្រមនូវបេក្ខជនប្រធានគ.ជ.ប. ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួនពីររូបគឺលោក ប្រាជ្ញ ច័ន្ទ និង លោក ការ លាន ហើយបានបញ្ជូនទៅគណបក្សប្រជាជនកម្ពុជាឱ្យជ្រើសរើសបេក្ខជនចំនួនមួយរូបផ្ញើមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានទទួលលិខិតឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជាកាលពីព្រឹកថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២១ គឺបានសម្រេចជ្រើសរើសលោក ប្រាជ្ញ ច័ន្ទ ជាបេក្ខជនប្រធានគ.ជ.ប.។ តាមនីតិវិធីបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានទទួលលិខិតឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជារួចហើយក្រោយពីថ្ងៃទី១៧ខែមិថុនាទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រជុំរៀបចំរបៀបវារៈដាក់បេក្ខជនលោក ប្រាជ្ញា ចន្ទនៅក្នុងសម័យប្រជុំពេញអង្គនៅក្នុងរដ្ឋសភាដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនាកន្លងទៅបានអនុម័តយល់ព្រមលើសំណើ លាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់លោក ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រម នូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទ​ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគ.ជ.ប. និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជនជាប្រធានគ.ជ.ប ជំនួសលោក ស៊ិក ប៊ុនហុក។ ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើឡើងបន្ទាប់ពីលោក ស៊ិក ប៊ុនហុក បានដាក់ពាក្យសុំលាលែងទៅរដ្ឋសភាកាលពីថ្ងៃទី១ ខែមិថុនាដោយសារវ័យ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×