Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋខមិនចូលផេកស្នងការខេត្តកណ្តាលភ្លាម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បញ្ជាកម្លាំងចុះទៅ ឃាត់អ្នកបើកបររថយន្តដឹកដីធំៗ យកមកអប់រំភ្លាមតែម្តង

កណ្តាល ៖ នៅព្រឹកថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងក្រុមការងាប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ផងនោះ។

គណនី ហ្វេសបុក(Facebook) សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សាររបស់ផេក(page) ស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម សូមធ្វើការឆ្លើយតប ជូនគណនីហ្វេសប៊ុក(Facebook) ដែលមានខ្លឹមសារថា៖ ខ្ញុំបាទសូមគោរពដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល និង មន្ត្រីក្រោមឱវាទ សូមមេត្តាជួយមកពិនិត្យនៅឃុំ សារិកាកែវ ស្រុក ល្វាឯម ខេត្តកណ្ដាលផងចុះ ព្រោះឡានដឹកដីបើកបរយ៉ាងអាណាធិបតេយ្យ វ៉ា ជែង គ្មានគិតពីសុវត្ថិភាពប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវ ម្យ៉ាងវិញទៀតដឹកដីជ្រុះពេញផ្លូវថ្នល់ បណ្ដាលឲ្យហុយ ប៉ះពាល់ដល់សុខភាព និង អ្នកជិះម៉ូតូតាមដងផ្លូវ ហើយពេលខ្លះស៊ីផ្លេដេញគ្នាដូចប្រណាំងឡាន ស្ទើរតែគាំងបេះដូង ។ សូមមេត្តាជួយរកដំណោះស្រាយផង ព្រោះនេះជាលើកទី ២ ហើយដែលខ្ញុំរាយការណ៍ ព្រោះលើកទី ១ មិនទទួលបានលទ្ធផលសោះ ។

ក្រោយពីទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម បានបញ្ជាទៅលោក អធិការរងទទួលផែនការងារសណ្តាប់ធ្នាប់ចរាចរណ៍ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសារិកាកែវ ឲ្យដឹកនាំកម្លាំងចុះទៅ ពិនិត្យមើលដល់ទីតាំងផ្លូវលេខ៣៨០ គឺមានស្ថានភាពជ្រុះដី ហុយពិតប្រាកដមែន ហើយចំពោះការបើកវ៉ាជែង បើមានសមត្ថកិច្ចល្បាតតាមដងផ្លូវ ពួកក្រុមឡានដឹកដីនេះ ពុំហ៊ានធ្វើសកម្មភាពវ៉ាជែងស៊ីផ្លេដេញគ្នាឡើយ។
សមត្ថកិច្ចក៏បានអនុវត្តន៍ជំនាញធ្វើការហៅពួកគាត់ ធ្វើត្រួតពិនិត្យនិងណែនាំអប់រំពីច្បាប់ចរាចរណ៍ ហើយបានឲ្យពួកគាត់ធ្វើកិច្ចសន្យា បញ្ឈប់ការបើកល្បឿនលឿនវ៉ាជែង និងឲ្យគ្របដីមិនឲ្យជ្រុះ លើថ្នល់បណ្តាលឲ្យប្រឡាក់ថ្នល់ហុយប៉ះពាល់ សុខភាពរបស់ប្រជាពលរដ្ឋរស់នៅ តាមដងផ្លូវនិងអ្នកធ្វើដំណើរ ហើយពួកគាត់បានសន្យាអនុវត្តន៍ ឲ្យបានតាមការណែនាំផងដែរ៕ រក្សាសិទ្ធិដោយ៖សួង សាម

×