Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំងមែន ! បុរសម្នាក់អាចឆក់យកបេះដូង នារី២នាក់ រៀបការជាមួយខ្លួន ហើយអ្វីសំខាន់ប្រពន្ធទាំងពីរ គឺជាកូនស្រីរបស់… (វីដេអូ)

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាទើបតែបានរាយការណ៍មកថា បុរសម្នាក់ឈ្មោះ Arjun មកពីភូមិ Ghanpur ខេត្ត Telangana ប្រទេសឥណ្ឌា បានរៀបការជាមួយស្ត្រីពីរនាក់មានឈ្មោះ Usharani និង Surekha នៅក្នុងពិធីមង្គលការមួយ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៤ ខែមិថុនា។

Arjun ត្រូវបានដឹងថា បានរៀបការជាមួយកូនក្រមុំ២នាក់ខាងលើ ដែលគឺជាកូនស្រីមីងរបស់ខ្លួន ដែលគាត់បានចាប់ចិត្តស្រឡាញ់អស់រយៈពេល ៤ ឆ្នាំ មកហើយ។ Arjun ក៏ត្រូវបានដឹងថា អាចបញ្ចុះបញ្ចូលគ្រួសាររបស់នាង Usharani និង Surekha និងព្រមទាំងសាច់ញាតិក្រុមគ្រួសាររបស់គាត់ ឲ្យផ្សំផ្គុំពួកគេ។ ហើយនៅទីបំផុត មង្គលការអ្នកទាំងបីក៏ត្រូវបានធ្វើឡើងយ៉ាងអធឹកអាធមតែម្តង។

អ្នកស្រុកក្នុងភូមិ Ghanpur និយាយថា នេះគឺជាអាពាហ៍ពិពាហ៍មិនធម្មតា ដែលមិនធ្លាប់មែនពីមុនមក នៅក្នុងភូមិរបស់ពួកគេ ហើយអាពាហ៍ពិពាហ៍បែបនេះផងដែរ ក៏ត្រូវបានទទួលស្គាល់នៅក្នុងសហគមន៍កុលសម្ព័ន្ធរបស់ពួកគេ។

អ្នកភូមិម្នាក់និយាយថា “ក្មេងស្រីទាំងពីរចង់រៀបការជាមួយ Arjun និងមិនមានបញ្ហាអ្វីនោះទេ ក្នុងការសម្រេចចិត្តធ្វើជាប្រពន្ធរួមគ្នារបស់បុរសនេះ។ ហើយប្រពៃណី Adivasi ក៏អនុញ្ញាតឱ្យរៀបការបែបនេះបាន”។

គួរបញ្ជាក់ថា នៅក្នុងខែមករា កន្លងទៅនេះ ភូមិមួយនៅក្នុងស្រុក Bastar នៃរដ្ឋ Chhattisgarh ប្រទេសឥណ្ឌា ក៏មានបុរសម្នាក់បានរៀបការជាមួយស្រ្តីពីរនាក់ផងដែរ។ ដោយបុរសនោះមានឈ្មោះ Chandu Maurya ត្រូវបាននារី២នាក់ឈ្មោះ Hasina និង Sundari លង់ស្រឡាញ់ ហើយអ្នកទាំងបីក៏បានរៀបការនឹងគ្នាយ៉ាងរីករាយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×