Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យស្តាយណាស់ ! ព្រោះតែភាពលោភលន់ខ្វះការពិចារណា ជ្រុលធ្វើរឿងនេះមួយក្បាច់ ធ្វើឲ្យស្រីស្អាតម្នាក់នេះត្រូវ….

ភ្នំពេញ ៖ គួររម្លឹកបន្តិចថា កាលពីពេលថ្មីៗនេះ ជនសង្ស័យប្រុសស្រីចំនួន ៤ នាក់ ត្រូវបាននរបាលខេត្តបន្ទាយមានជ័យ និងនគរបាលខេត្តបាត់ដំបង សហការគ្នាឆ្មក់បង្រ្កាបឃាត់ខ្លួនបានជាបន្តបន្ទាប់ និងដកហូតបានថ្នាំញៀនជាង ៣០ គីឡូក្រាម ខណៈពួកគេកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន លក្ខណៈទ្រង់ទ្រាយធំ នៅក្រុងប៉ោយប៉ែត -ស្រុកម៉ាឡៃ (ជាតំបន់ជាប់ព្រំដែនកម្ពុជាថៃ)។ ហើយបន្ទាប់មក ក្រុមជួញដូរគ្រឿងញឿនទាំងនោះ ក៏ត្រូវបានបញ្ជូនទៅតុលានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ផងដែរ។

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្នុងចំណោមមនុស្សប្រុសស្រីទាំង៤នាក់ គឺមាននារីម្នាក់បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះថានារីម្នាក់នេះមានមុខមាត់រូបឆោមស្រស់ស្អាតខ្លាំងណាស់។ ហើយនៅពេលនេះផងដែរ គណនីហ្វេសប៊ុក និងរូបថតរបស់នាងក៏ត្រូវបានគេទម្លាយចេញ ដែលឃើញហើយស្ទើរតែមិនគួរឲ្យចង់ជឿនិងភ្នែក។

នេះបើយោងតាមគណនីហ្វេសប៊ុកស្រីស្អាតឈ្មោះ Huang Huiling បានបង្ហោះឲ្យឃើញរូបសម្រស់ពិតរបស់នារីជាជនសង្ស័យខាងលើ និងរៀបរាប់យ៉ាងខ្លីថា «គួនស្រីឡាន់ ធ្វើការនៅប៉ោយប៉ែត ស្រុកកំណើតនៅស្រុកស្រែអំបិល ខេត្តកោះកុង សមត្ថកិច្ចចាប់ខ្លួនករណីជួញដូរគ្រឿងញៀន 33គីឡូ 16/6/2021»។ ម្ចាស់គណនីខាងលើ ក៏បានបញ្ជាក់ឲ្យដឹងតាមរយៈខមិនថា នាង និងជនសង្ស័យ គឺជាអ្នកស្រុកជាមួយគ្នាផងដែរ។

យ៉ាងណាមិញ ក្រោយពីបានឃើញហើយ មហាជនជាច្រើនបានត្រឹមនាំគ្នាស្តាយជំនួស ព្រោះមិននឹកស្មានដល់ថា នារីខាងលើនេះដែលមានរូបសម្រស់ដ៏ស្រស់ផូរផង់ តែមិនគួរណាមកធ្វើរឿងដែលសង្គមស្អប់ខ្ពើមបែបនេះទៅវិញ ព្រោះតែដោយសារភាពលោភលន់ខ្លាំងពេក ទើបខ្វះការពិចារណានាំទុក្ខដល់ខ្លួនទាំងនៅក្មេងវ័យយា៉ងដូច្នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×