Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថវិកាជាតិជាង ៣០០ លានដុល្លារ បានផ្ទេរទៅដល់ដៃ ប្រជាពលរដ្ឋ ៧០ ម៉ឺនគ្រួសារ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ ៖ បើតាមប្រភពពីស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឲ្យដឹងថា ថវិកាជាតិប្រមាណជាង ៣០០ លានដុល្លារសហរដ្ឋអាមេរិច បានផ្ទេរទៅដល់ដៃប្រជាពលរដ្ឋ ៧០ ម៉ឺនគ្រួសារ (២,៧ លាននាក់)
ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩។

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបានបញ្ជាក់ថា ការផ្ទេរសាច់ប្រាក់ អាចជួយបានច្រើនដល់គ្រួសារ ដែលទទួលប្រាក់ទាំងនោះ? ការផ្ទេរសាច់ប្រាក់ អាចជួយជំរុញសេដ្ឋកិច្ចក្នុងប្រទេស កាត់បន្ថយវិសមភាព និងធ្វើឱ្យសហគមន៍ កាន់តែរឹងមាំនិងមានស្ថេរភាពជាងមុន។

កាលពីសប្តាហ៍មុន លោក Luke Arnold ភារធារីប្រចាំស្ថានទូតអូស្រ្តាលីនៅកម្ពុជា បានជួបពិភាក្សាជាមួយឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមការងារ អំពីសារៈសំខាន់នៃការផ្ទេរសាច់ប្រាក់ ក្នុងការឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩។ ថវិកាជាតិប្រមាណជាង ៣០០ លានដុល្លាសហរដ្ឋអាមេរិច បានផ្ទេរទៅដល់ដៃប្រជាពលរដ្ឋ ៧០ ម៉ឺនគ្រួសារ (២,៧ លាននាក់)។

ប្រទេសអូស្ត្រាលីនឹងគាំទ្រកម្មវិធីផ្សេងៗដូចគ្នានេះបន្តទៀត ដើម្បីជួយបង្កើនសេវាសាធារណៈប្រកបដោយសមភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×