Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារដាស់តឿន ! នារីម្នាក់ឆ្លងកូវីដ១៩ គិតថាមិនអី ព្យាបាលនៅផ្ទះតែប៉ុន្មានថ្ងៃជាហើយ ចុងក្រោយខុសពីការគិត ស្រាប់តែ…

ភ្នំពេញ ៖ នារីម្នាក់ភ័យអស់ហើយព្រលឹងព្រលះក្នុងខ្លួន និងដល់ថ្នាក់ផ្តាំលាប្តី ព្រោះតែគិតថាមិនអី ឈឺជំងឺកូវីដ១៩ សម្ងំព្យាបាលនៅផ្ទះជាង ១០ ថ្ងៃ ប៉ុន្តែ ដោយសារតែមិនអាចទ្រាំតទល់នឹងជំងឺដ៏កាចសាហាវនេះលែងបាន ក៏ដាច់ចិត្តហៅឡានពេទ្យតែម្តង។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Sodenta Nuon បានបង្ហោះពីបទពិសោធន៍មួយនេះ និងក៏ដូចសារដាស់តឿនទៅដល់អ្នកដទៃ បានដឹងយ៉ាងដូច្នេះថា៖ ដោយសារមានប្រអប់សារសួរសុខទុក្ខច្រេីន ខ្ញុំឆ្លេីយមិនអស់ទេ ចឹងសុំឆ្លេីយជារួមនៅទីនេះ។

ខ្ញុំឈឺកូវដី១៣ថ្ងៃហើយ ថ្ងៃទី១ដល់ថ្ងៃទី១០ ខ្ញុំបានស៊ូនឹងវានៅផ្ទះស៊ូឡេីងលែងទៅមុខ ដល់យប់ថ្ងៃពុធកណ្តាលអធ្រាត្រ ខ្ញុំស៊ូមិនបានទៀតទេ វាធ្វេីទុក្ខខ្លាំងណាស់ដង្ហក់ ដកដង្ហេីមមិនដល់គ្នា ខ្លាំងដល់ថ្នាក់ផ្តាំលាប្តី ក៏មានវាកេីតមកអុីចឹងយូរថ្ងៃដែរហេីយ តែខ្ញុំចេះតែទ្រាំទៅនឹកឃេីញ គេថាយេីងក្មេងអុីចឹង តែពីរអាទិត្យអីធូរហេីយ រហូតដាច់ចិត្តខលហៅ ambulance ពេលមិនទាន់គេដាក់អុកសុីហ្សែនឲ្ យរហូតតាំងពីក្នុងឡានមកដល់ពេទ្យ គេមេីលយេីងគ្រប់មុខតាមផ្នែកក្នុងខ្លួនទាំងអស់ គឺឃេីញថាខ្ញុំរលាកសួតធ្ងន់ធ្ងរ និងសម្ពាធឈាមចុះខ្លាំង។

ឥឡូវខ្ញុំបាននៅពេទ្យពីរយប់ពីរថ្ងៃហេីយ អាការៈល្អជាងនៅផ្ទះច្រេីន មិនសូវធ្វេីទុក្ខដូចនៅផ្ទះ តែខ្ញុំមិនអាចអត់អុកសុីហ្សែនបានទេ សូម្បីតែចូលបន្ទប់ទឹក គឺរូបទីបីមានពីរសម្រាប់នៅលេីគ្រែនឹងមួយទៀតយួរតាមខ្លួន ហេីយបេីម្ជុលវិញចាក់សុះសាច់អស់ហេីយ ឥឡូវខ្ញុំបានធូរច្រេីនហេីយ ប្រហែល៣០ទៅ៤០%ហេីយ សង្ឃឹមថាបានទៅជួបគ្រួសារវិញឆាប់ៗ ហេីយអរគុណប៉ាម៉ាក់បងប្អូនញាតិមិត្តទាំងអស់ ដែលបានបារម្ភនឹងសួរសុខទុក្ខរហូត អ្នកទាំងអស់គ្នា ជាកម្លាំងចិត្តដ៏ធំឲ្យខ្ញុំស៊ូតតាំងនឹងជំងឺនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×