Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែកទៀតហើយ ! មួយគូនេះ រៀបការដាក់មឈូសធ្វើជាសាក្សី ព្រោះតែនិស្ស័យស្នេហ៍បានជួបគ្នា គឺដោយសារ…

នេះជារឿងមួយថ្មីទៀតហើយ ដែលកំពុងត្រូវបានចែករំលែកយ៉ាងផុសផុល នៅលើបណ្តាញសង្គម ព្រោះតែពិធីមង្គលការមួយនៅក្នុងប្រទេសថៃ ពិតជាចម្លែកគួរឲ្យព្រឺសម្បុរតែម្តង ដោយបានដាក់តាំងមឈូស សម្រាប់កូនកំលោះកូនក្រមុំថតរូបអាពាហ៍ពិពាហ៍យ៉ាងរីករាយ។

តែយ៉ាងណាមិញ ពិធីមង្គលការដ៏ចម្លែកនេះ ដែលត្រូវបានធ្វើឡើងនៅក្នុងខេត្ត Chachoengsao តាមពិតទៅ គឺជាការផ្តើមគំនិតតុបតែងដោយផ្ទាល់ ពីសំណាក់កូនកំលោះ និងកូនក្រមុំ ដោយបាននាំយកមឈូសមកដាក់តាំង នៅក្នុងពិធីមង្គលការរបស់ខ្លួន ដោយសារពួកគេធ្វើការនៅរោងចក្រផលិតមឈូស ហើយក៏បានជួបគ្នា។ ពួកគេក៏បានជឿថា ទំនាក់ទំនងស្នេហារបស់ពួកគេ នឹងគង់វង្សយូរអង្វែងផងដែរ។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Kan Pho To ដែលជាជាងថតរូបវ័យក្មេងម្នាក់ បានផុសរូបថតអាពាហ៍ពិពាហ៍របស់គូស្នេហ៍នេះយ៉ាងច្រើនសន្លឹក និងភ្ជាប់ Caption រៀបរាប់អំពីប្រវត្តិស្នេហ៍របស់អ្នកទាំងពីរឲ្យដឹងថា៖ «ដោយសារតែរោងចក្រផលិតមឈូស បានធ្វើឲ្យពួកយើងជួបគ្នា។ ហេតុដូច្នេះ យើងមានមឈូសធ្វើជាសាក្សីនៃមង្កលការរបស់យើងទាំងពីរ។ ហើយមឈូសនេះ ក៏ត្រូវបានធ្វើដោយកូនកំលោះកូនក្រមុំផងដែរ»។

ក្រោយពីបានឃើញបែបនេះ អ្នកលេងអុិនធើរណែត បានមានមតិហួសចិត្តថា៖ «ចេះតែមែនហើយ! ប្លែករហូតហ្មង សម័យនេះ, ការខ្ញុំដាក់ស្នប់សប់កង់ ព្រោះជួបគ្នានៅកន្លែងហ្នឹង, មេីលឲ្យហេីយ អ្នកណាក្បត់ចូលមុន, ការហេីយ បើអាច ក្រេបទឹកឃ្មុំក្នុងមឈូសទៀត នោះស្នេហាកាន់តែមានន័យហ្មង,…. »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×