Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះម៉ូតូលឿន ជ្រុលទៅបុករថយន្ត បើកឆ្លងកាត់ផ្លូវ បណ្ដាលឲ្យរបួសធ្ងន់

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋ ដឹកតាមរ៉ឺម៉កកង់បីទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជន ខណៈដែលរូបគេជិះម៉ូតូលឿន ជ្រុលទៅបុករថយន្តដែលបើកឆ្លងកាត់ផ្លូវ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២និង ២០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១ នៅតាមផ្លូវបេតុងទួលពង្រភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរជាមួយនឹងស្ត្រីម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ពាក់ផ្លាកលេខ 2N-1968 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងព្រៃស ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងចូលច្រកបុរី ស្របពេលនោះ ក៏មានយុវជនម្នាក់ អាយុប្រហែលជា១៦ឆ្នាំ បានជាម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1H-4696 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងព្រៃស ក្នុបទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ចាប់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុករថយន្ដចំពាក់កណ្ដាល បណ្ដាលឱ្យយុវជន ដែលជាអ្នកជិះម៉ូតូរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋ បានហៅរ៉ឺម៉កកង់បី ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ បានចុះទៅធ្វើការវាស់វែង យករថយន្តនិងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖មីដា

×