ភ្នំពេញ ៖ ប្រិយមិត្តបានស្គាល់ច្បាស់ហើយ ពីអ្នកលក់ឡេដ៏ល្បីឈ្មោះអ្នកនាង Love Riya ដែលបច្ចុប្បន្ន ឃើញថាបាននិងកំពុងកាក់កបយ៉ាងខ្លាំង ជាមួយមុខរបរលក់អនឡាញមួយនេះ បើទោះជារឿងប្រេះឆា និងត្រូវរ៉ូវគ្នាវិញជាមួយគូស្នេហ៍លោក សូនី យ៉ាងណា។ ក្រៅពីមានផ្ទះដ៏ធំស្កឹមស្កៃ និងឡានទំនើបៗដូរស្ទើរគ្រប់ម៉ាក អ្នកនាង Love Riya ក៏ត្រូវបានគេជឿថាសល់លុយមិនតិចនោះឡើយ។

តែដោយឡែក ថ្មីៗនេះ ស្រាប់តែមានរឿងមួយកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈស្រាប់តែគេបានឃើញបុរសម្នាក់ បានបង្ហោះជាមួយការឈឺចាប់ជាខ្លាំង ដោយសារតែរឿងគាត់នាំ Love Riya ទៅទិញផ្ទះគេ 750000$ តែចុងក្រោយ ស្រាប់តែ Riya ត្រូវរ៉ូវគ្នានឹងអ្នកលក់ លួចលក់ និងទិញស្ងាត់ៗ ព្រោះតែដើម្បីគេចមិនឲ្យកុំមីស្យុង។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Thun Houy បានបង្ហោះឲ្យដឹងថា «អ្នកទាំងពីរត្រូវមកដោះស្រាយលុយ 20000$ កុំមីស្យុងខ្ញុំ កុំឆ្លើយថាមិនដឹង Love riya អ្នកទិញក៏ចឹងដែរ បងជាអ្នកនាំទៅមិនគួរណា មានគំនិតអាក្រក់លួចទិញស្ងាត់ៗអុីចឹងទេ អ្នកទិញនិងអ្នកលក់ ត្រូវដោះស្រាយឲ្យខ្ញុំកុំរកសុីថោកទាបអុីចឹង ខ្ញុំនឹងបង្ហោះនៅគំនិតអាក្រក់របស់អ្នកទាំងអស់គ្នារាល់ថ្ងៃ បើនៅតែឆ្លើយថាអត់ដឹង អ្នកទិញនឹងអ្នកលក់ហ៊ានមកស្បថមុខលោកតាម៉ៅទេ ដែលថាខ្ញុំមិនបានជូនអារីយ៉ាមកទិញផ្ទះ នឹងបើហ៊ានខ្ញុំនិងជូនលុយ20000$វិញយល់»។

បន្ទាប់មក បុរសខាងលើក៏បានទម្លាយរឿងទិញផ្ទះនោះឲ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំជាអ្នកនាំ Loveryya ទិញផ្ទះពីរនាក់ប្តីប្រពន្ធនេះនៅផ្លូវ១១៥ ក្រុងតាខ្មៅ កាលពីប៉ុន្មានខែមុន ប្រពន្ធម្ចាស់ផ្ទះថាអោយកុំមីស្យុង20000$ តែម្ចាស់ផ្ទះបានលក់ទៅឲ្យអាយ៉ាតម្លៃ750000$ បើមានអ្នកនាំមក បើមិនមានអ្នកនាំមកទិញទេ តំលៃ710000$ សំរាប់ខ្ញុំអ្នកនាំមកទិញគេទាំងបិទមិនឲ្យដឹងស្ងាត់ឈឹងតើត្រូវទេបងប្អូន? ខ្ញុំនិយាយទៅអ្នកទិញ និងអ្នកលក់ថាអត់ដឹង តើធ្វើអុីចឹងដាក់ខ្ញុំសមទេ ខ្ញុំមិនព្រមដាច់ខាត អ្នកដែលខ្ញុំនាំទិញក៍អញ្ចឹងដែរ លួចទៅទិញស្ងាត់ៗមិនអោយខ្ញុំដឹង អ្នកទាំងពីត្រូវតែដោះស្រាយជាមួយខ្ញុំដាច់ខាតកុំឲ្យខ្មាសគេទៅថ្ងៃមុខទៀត»។

តែទោះយ៉ាងណា នេះគ្រាន់តែជាលើកឡើង របស់ភាគីអ្នកនាំទិញប៉ុណ្ណោះ តែរឿងរ៉ាវនេះពិតឬយ៉ាងណា គឺមានតែអ្នកនាង Love Riya ទេ ជាអ្នកចេញមកបកស្រាយឲ្យបានច្បាស់ ដើម្បីកុំឲ្យខូចឈ្មោះ ដោយសារតែរឿងបោកប្រាស់ទំនុកចិត្តគេបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






