ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានបដិសេធ និងច្រាលចោល ចំពោះការផ្សព្វផ្សាយរបស់គេហទំព័រ KHMER MEKONG NEW ថា ទាហានកម្ពុជា បានបាញ់ទម្លាក់យន្តហោះវៀតណាម ដែលបានរំលោភ ដែនអាកាសកម្ពុជា នៅខេត្តមណ្ឌលគិរី គឺជាការប្រឌិតព័ត៌មាន ដើម្បីធ្វើឲ្យមានការភ័ន្តច្រឡំ ពីសំណាក់ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅតែប៉ុណ្ណោះ។

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ប្រាប់ CEN នៅព្រលប់ថ្ងៃទី២១ ខែមិថុនា នេះថា “ព័ត៌មាននេះជាការប្រឌិត ចេះតែនិយាយផ្តេសផ្តាស គ្មានបានការ មិនមែនតែរឿងនឹងមួយទេ គឺមានរឿងផ្សេងៗទៀត វាចេះតែប្រឌិត”។
ទាក់ទងការបង្ហោះព័ត៌មាននេះ អ្នកលេខបណ្តាញសង្គមជាច្រើន បានចូលខមមិននៅក្នុងគេហទំព័រ KHMER MEKONG NEW ថា ព័ត៌មានដែលបានផ្សាយនេះ គឺជាព័ត៌មានមិនពិត និងបានហៅការផ្សាយព័ត៌មាននេះថា ជាការញុះញង់។
គណនីហ្វេសប៊ុកឈ្មោះ Leangchhong Oeung បានខមមិនថា “ប្រយ័ត្នគុកណា កុំផ្សាយព័ត៌មានមិនពិតច្រើនពេក ដើម្បីចង់បានលុយ តែប្រយ័ត្នដេកគុកស៊ីបានស្រាប់”។

គណនីហ្វេសប៊ុកឈ្មោះ Ney sing office បានខមមិនថា បានខមមិនថា “ចង់ឲ្យអាជ្ញាធរតាមចាប់ អ្នកដែលផ្សព្វផ្សាយព័ត៌មាន បំផុសបំផុល”។
គណនីហ្វេសប៊ុកឈ្មោះ Kim Kim បានខមមិនថា “អាឡប់នេះ និយាយភូតភរខ្មែរគ្នាឯង ចង់ឲ្យខ្មែរវង្វេងឬ..??? សូមបងប្អូនកំណត់អ្វីខ្លះពឹត ហើយអ្វីខ្លះថោកទាបបោកប្រាស់ការពឹត..!!!”
គណនីហ្វេសប៊ុកឈ្មោះ Boy Kdol បានខមមិនថា “ព័ត៌មានក្លែងក្លាយ”
គណនីហ្វេសប៊ុកឈ្មោះ Sann E2 បានខមមិនថា “សូមបងប្អូនទាំងអស់កុំជឿ ព្រោះថា Channel មួយនេះ គឺបោកច្រើនដងហើយ ប្រសិនបើខ្មែរបានបាញ់មែន មិនមែនតែ Channel មួយនេះបានផ្សព្វផ្សាយទេ គឺមាន Channel ផ្សេងទៀតផ្សព្វផ្សាយដែរហើយ ជាពិសេស គឺ RFI និង CC Voice”៕ រក្សាសិទ្ធិដោយៈ ចេស្តារ




