Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តប្រមូលសំរាមក្រុមហ៊ុនសុិនទ្រី បើកបុកម៉ូតូពីក្រោយ រងការខូចខាត សង៨០$ដើម្បីបញ្ចប់រឿង

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រី បានបើកបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរារចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង៦នឹង៥៤នាទី ថ្ងែទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ត្រង់ចំណុចផ្លូវបត់ចូលប៉ុស្តិ៍នគរបាលបឹងទំពុនទី២ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង 1L -6394 ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុខាងលើ ស្របទិសគ្នា មានរថយន្តប្រមូលសំរាមក្រុមហ៊ុនសុិនទ្រី មួយគ្រឿង ពណ៌លឿង គ្មានផ្លាកលេខ មានលេខសម្គាល់៣៥៤ បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របគ្នា បានបុកម៉ូតូក្រោយ បណ្ដាលឲ្យម៉ូតូរងការខូចខាតយ៉ាងដំណំ សំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់ មិនបង្កឲ្យមានអ្នករបួសនោះទេ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ជួយសម្រួលចរាចរណ៍ ធ្វើការបាញ់ថ្នាំយកម៉ូតូនិងរថយន្តអែបខាងផ្លូវ បញ្ចៀសការកកស្ទះចរាចរណ៍ និងទុកពេលឲ្យភាគីទាំងសងខាង ធ្វើការចរចាគ្នា បន្ទាប់ពីតំណាងក្រុមហ៊ុនសុិនទ្រី មកដល់ធ្វើការសម្របសម្រួលគ្នា ព្រមចេញសំណងជួសជុលចំនួន៨០$ ដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖មីដា

×