Sunday, January 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីមានគភ៌ម្នាក់ បានរលូត ក្រោយពេលរងការវាយដំ ដោយទាហាននៅមីយ៉ានម៉ា

ស្រ្តីម្នាក់មកពីសង្កាត់ Hmawbi ក្នុងតំបន់ យ៉ាំងហ្គូន ដែលត្រូវរងការវាយដំពីសំណាក់ក្រុមទាហាន បន្ទាប់ពីពួកគេរកឃើញរូបថតតវ៉ានៅលើទូរសព្ទដៃរបស់នាង បានរលូតកូន នេះបើតាមការឲ្យដឹងពីអ្នករស់នៅក្នុងតំបន់ខាងលើនេះ។

ស្រ្តីខាងលើមានផ្ទៃពោះចំនួន២ខែ គឺស្ថិតក្នុងចំណោមមនុស្សច្រើនជាង៤០នាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនជាប់ពាក់ព័ន្ធ នឹងការដុតសាលាបឋមសិក្សាក្នុងភូមិ Sein Shwe Kone កាលពីថ្ងៃទី១៤ មិថុនា។
ស្ត្រីរូបនេះត្រូវបានចាប់ខ្លួន និងបានវាយដំនៅចំថ្ងៃដដែល នៅពេលរូបភាពតវ៉ាបាតុកម្មរបស់នាងត្រូវបានរកឃើញក្នុងទូរសព្ទដៃរបស់នាងផ្ទាល់។

អ្នកភូមិបានប្រាប់ថា៖« ពួកទាហ៊ានបានរកឃើញរូបភាព ហើយយកនាងទៅបាត់។ ទាហ៊ានបានប្រើប្រាស់ឧបករណ៍ដើម្បីពិនិត្យទូរសព្ទ ដូច្នេះទោះបីរូបភាពនោះត្រូវបានលុបចោលយ៉ាងណាក្តី ក៏ពួកគេអាចយកត្រឡប់មកវិញបានដែរ»។

អ្នកភូមិដដែលបានបន្ថែមទៀតថា៖« ស្រ្តីរងគ្រោះខាងលើបានថតរូបភាពទុកក្នុងកំឡុងពេលប្រមូលផ្តុំការតវ៉ាហើយ អាជ្ញាធរបានសាកសួរអាស័យដ្ឋានផ្ទះរបស់អ្នកមានក្នុងរូបភាពទាំងអស់ដោយ ពួកគេបានប្រើប្រាស់ទូរស័ព្ទដើម្បីប្រមាញ់អ្នកតវ៉ា»។
អ្នកភូមិជាស្រ្តីម្នាក់បាននិយាយថា ក្រុមទាហានបានមកដល់ប្រមាណ២ ទៅ៣ម៉ោង ក្រោយពេលដែលអគ្គីភ័យបានកើតឡើង និងទាមទារចង់ដឹងពីអ្នកនៅក្នុងភូមិដែលមានទំនាក់ទំនង ជាមួយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអ៊ុង សានស៊ូជី។

ស្រ្តីរូបនេះបានបញ្ជាក់ថា៖« ក្រុមទាហានបានមកដល់ ហើយព័ទ្ធជុំវិញអ្នកទាំងអស់។ ពួកគេបានសាកសួរអ្នកភូមិ ពីរ បីនាក់អំពីការវាយប្រហារដោយដុតបែបនេះ។ នៅពេលដែលអ្នកភូមិបាននិយាយទៅ ពួកគាត់ថាមិនដឹងអ្វីទាំងអស់ ដោយពួកទាហ៊ានចង់ដឹងថាអ្នកក្នុងភូមិរូបណាជាប់ទាក់ទងជាមួយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ និងអ្នកណាដែលបានចូលរួមក្នុងបាតុកម្មខ្លះ។ ក្នុងនោះក្រុមទាហានធ្វើការវាយដំអ្នកភូមិរហូតក្រុមទាហានទទួលបានចម្លើយ»។

បើយោងទៅតាមអ្នកភូមិបាននិយាយថា មនុស្សចំនួន១០នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃដែលមានអគ្គីភ័យឆេះ ក្នុងសាលាបឋមនោះ ហើយពីថ្ងៃក្រោយមកមនុស្សច្រើនជាង៣០នាក់ ត្រូវបានចាប់យកទៅឃុំឃាំង។ អ្នកភូមិថា អ្នកដែលត្រូវបានរកឃើញថាចូលចិត្តបង្ហោះអំពីគណបក្សលើបណ្តាញសង្គមហ្វេសប៊ុក គឺត្រូវចាប់ខ្លួន។មនុស្សជាច្រើនផ្សេងទៀតក្នុងភូមិប្រហែល១ពាន់នាក់ក៏ចាប់ខ្លួនយកទៅសាកសួរផងដែរ៕
ប្រភព៖ Myanmar Now
រក្សាសិទ្ធិដោយ៖CEN

×