Wednesday, September 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង កំពុងចរចាតម្លៃបើកបរ លើផ្លូវល្បឿនលឿន ឱ្យទាបជាងប្រទេសជឿនលឿន

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសចុះត្រួតពិនិត្យផ្លូវល្បឿនលឿន កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្រសួងកំពុងចរចា ឱ្យក្រុមហ៊ុនយកតម្លៃសេវាបើកបរលើផ្លូវវល្បឿនលឿននេះ ទាបជាងថ្លៃសេវាបើកបរនៅប្រទេសជឿនលឿន ជាទូទៅ គេយកតម្លៃ ១០សេន ទៅ ១៥សេន ក្នុងមួយគីឡូម៉ែត្រ ប៉ុន្តែក្រសួងចង់ឱ្យក្រុមហ៊ុនកុំយកថ្លៃស្មើនឹងប្រទេសជឿនលឿនទាំងនោះអី ព្រោះ កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ ដូច្នេះដំបូង គួរយកតម្លៃទាបសិនទៅ ចាំប្រជាពលរដ្ឋ មានចំណូលខ្ពស់ ចាំយកថ្លៃជាងមុន។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងនឹងបញ្ចប់នៅក្នុងខែកញ្ញាឆ្នាំ២០២២ មុនផែនការដែលបានគ្រោងទុក នៅខែមីនា ឆ្នាំ ២០២៣ ខណៈបច្ចុប្បន្នដំណើរការសាងសង់សម្រេចបានប្រមាណ ៥៥% ហើយ។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា បច្ចុប្បន្ន ក្រសួងកំពុងពន្លឿនក្រុមហ៊ុនសាងសង់ ឱ្យចប់នៅខែកញ្ញាឆ្នាំក្រោយនេះ។ ហើយក្រោយបញ្ចប់ក្រសួង នឹងសុំឱ្យក្រុមហ៊ុន បើកឱ្យប្រជាពលរដ្ឋបើកបរសាកល្បង ដោយឥតគិតថ្លៃ អាច១សប្តាហ៍ឬ១ខែ ដើម្បីឱ្យពួកគាត់ស្គាល់ផ្លូវសិន។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមាន ប្រវែងសរុបជាង១៩០គីឡូម៉ែត្រ ដោយភ្ជាប់ពីភូមិមួយនៃសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិមួយនៃសង្កាត់លេខ៣ ក្រុងព្រះសីហនុ។គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់ សរុបប្រមាណ២ពាន់លានដុល្លារអាមេរិក ដោយកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.Ltd។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿន ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏ សំខាន់ នឹងបម្រើដល់វិស័យដឹកជញ្ជូនកម្ពុជា ឱ្យបានកាន់តែលឿនរហ័សជាងមុន ហើយរំពឹងថា ផ្លូវល្បឿនលឿននេះ នឹងជំរុញឱ្យវិស័យសេដ្ឋកិច្ចកម្ពុជា មានការរីកចំរើនឆាប់រហ័សនាពេលអនាគត៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×