Wednesday, September 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុំសរសើរ ! ត្រឹមជាអ្នកប៉ះកង់ តែគាត់អាចបំពេញបំណងកូនៗ៩នាក់ រៀនបានខ្ពង់ខ្ពស់ ម្នាក់ៗរៀនចប់ និងចេញធ្វើការសុទ្ធតែ…

ភាពតស៊ូរបស់ឪពុកម្តាយខំប្រឹងប្រែងធ្វើការងារ ទោះពិបាកប៉ុនណា នឿយហត់យ៉ាងណា ត្រូវរងនូវការឈឺចាប់យ៉ាងណា ហើយត្រូវញាំញីដោយទុក្ខវេទនា យ៉ាងណា ក៏ព្រោះតែដើម្បីមានជីវភាពកាន់តែប្រសើរឡើងផង និងជាពិសេសក៏ដើម្បីជំរុញឲ្យកូនៗបានរៀនខ្ពង់ខ្ពស់។ ហើយអ្វីដែល ឪពុកម្តាយគ្រប់ៗរូបតែងតែប្រាថ្នាចង់បានខ្លាំងបំផុតនោះ គឺនៅពេលឃើញកូនៗខិតខំប្រឹងប្រែងតបស្នងកម្លាំងញើសឈាមរបស់ពួកគាត់ ជាមួយលទ្ធផលទទួលបានជោគជ័យពីការសិក្សា នោះគឺគ្រប់គ្រាន់សម្រាប់ពួកគាត់ហើយ។

តួយ៉ាងណា ដូចគណនីហ្វេសប៊ុកឈ្មោះ Ratana Ke ដែលជាកូនស្រីដ៏ល្អម្នាក់ បានបង្ហោះសាររៀបរាប់ពីទឹកចិត្តឪពុករបស់ខ្លួន ដែលបានខិតខំតស៊ូធ្វើការរកស៊ីត្រឹមជាជាងប៉ះកង់ រហូតធ្វើឲ្យកូនៗរៀនបានខ្ពស់ៗ ពិសេសគឺរូបនាងដែលមានថ្ងៃនេះថា «ដៃឪពុកខ្ញុំមិនស្អាតដូចគេ តែងប្រលាក់ដោយប្រេងម៉ាស៊ីនជានិច្ចស្បែកឪពុកខ្ញុំមិនសស្អាតទេមុខ និងដៃជើងគាត់សំបូរតែស្លាកស្នាមរបួសចាស់ដែលបន្សល់ពីគ្រោះថ្នាក់ពីការងារជាងរបស់គាត់ ខ្ញុំមិនដែលឮគាត់រអ៊ូរថាហត់ លំបាក ព្រោះគាត់ជាឪពុកដែលមានកូន៩នាក់ក្នុងបន្ទុក ហើយឲ្យកូនៗបានរៀនខ្ពស់ ខ្ញុំមិនដែលខ្មាសគេទេជាកូនអ្នកប៉ះកង់ទេ វាជាមោទនភាព ដែលឪពុកម្តាយយើងក្រហើយ អាចឲ្យយើងរៀចប់ដុកទ័របានទៀត»។

យ៉ាងណាមិញ ជាមួយរូបភាព និងសារចែករំលែករបស់កូនស្រីខាងលើនេះផងដែរ គេក៏បានឃើញអ្នកជិតខាងម្នាក់ ដែលបានស្គាល់ពីប្រវត្តិគ្រួសារមួយនេះយ៉ាងច្បាស់ បានទម្លាយចេញឲ្យដឹងថា ពួកគាត់មិនមែនជាអ្នកក្រអីណាស់ណាទេ ពួកគាត់ធ្វើស្រែ ធ្វើចំការ បូកផ្សំលក់ដូរចាប់ហួយ និងការងារជាងកង់។ ប៉ុន្តែ ឈាមជ័រអ្នកភូមិ១នេះ សំខាន់ណាស់គឺឲ្យកូនប្រុសស្រីបានរៀនខ្ពង់ខ្ពស់ ទោះត្រូវលក់ស្រែ លក់គោ មាន់ ទា និងកេរ្តិ៍ក៏ធ្វើដែរ។

សូមគោរពទឹកចិត្តអ៊ុំពូមីង ដែលបានតស៊ូ ដែលបានប្រកាន់យកជំហដាច់ខាតមួយ ឲ្យកូនៗបានរៀនសូត្រ។ បងប្អូនប្រុសស្រី ស្ទើរតែទាំងអស់ជាកូនអ្នកសានគ សុទ្ធសឹងជាកូនសិស្សល្អ រៀនពូកែ មានកេរ្តិ៍ឈ្មោះនៅទូទាំងខត្តកំពង់ធំ រាជធានី និងបានក្លាយជាអ្នកជំនួញជោគជ័យ ជាបុគ្គលិកតាមបណ្តាក្រុមហ៊ុន និងមន្ត្រីថ្នាក់បច្ចេកទេស និងនយោបាយនៅទូទាំងប្រទេសទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×