Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាកំពុងគិតគូរអំពី ការដឹកជញ្ជូនបៃតង

spot_img

ភ្នំពេញ ៖ បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការដឹកជញ្ជូនបៃតង ជាប្រព័ន្ធដឹកជញ្ជូនមួយ ដែលមិនផ្ដល់ផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន នឹងជៀសវាងការបំភាយឧស្ម័នផ្ទះកញ្ចក់ និងដើម្បីសម្របខ្លួនទៅតាមការរីកចម្រើននៃ សាកលភាវូបនីយកម្ម។

ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា កម្ពុជាកំពុងគិតគូរអំពី គោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនបៃតង ដើម្បីសម្របខ្លួនទៅតាមការរីកចម្រើននៃ សាកលភាវូបនីយកម្ម។ ការដឹកជញ្ជូនបៃតង ឬការដឹកជញ្ជូនប្រកបដោយនិរន្តរភាព គឺជាទម្រង់នៃការដឹកជញ្ជូន ដែលមិនពឹងផ្អែកលើការថយចុះធនធានធម្មជាតិដូចជាឥន្ធនៈផូស៊ីល ខណៈដែលការផ្លាស់ប្តូរប្រព័ន្ធនេះ ពឹងផ្អែកទៅលើប្រភពថាមពលកកើតឡើងវិញ និងមានផលប៉ះពាល់តិចតួចណាស់ ចំពោះបរិស្ថានដោយសារវាមានការបំភាយឧស្ម័នផ្ទះកញ្ចក់តិចតួចឬគ្មាន។

ឯកឧត្តម ស៊ុន ចាន់ថុល បន្តថា ការប្រើប្រាស់យានយន្តដែលដើរដោយថាមពលអគ្គិសនីជំនួសវិញ ដើម្បីអាចកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងជៀសវាងការបំភាយឧស្ម័នផ្ទះកញ្ចក់នៅពេលដែល យានយន្តអគ្គិសនីសាកភ្លើងដោយថាមពលកកើតឡើងវិញ។
ការដឹកជញ្ជូនបៃតងនេះ រដ្ឋាភិបាលកាលពីខែកុម្ភៈ ក៏បានកែសម្រួលពន្ធលើការនាំចូលយានយន្ត ដើម្បីធ្វើឱ្យទីផ្សារនេះងើបឡើងវិញ និងពង្រឹងវិស័យដឹកជញ្ជូនផងដែរ។

គួរបញ្ជាក់ថា កម្ពុជា កំពុងជំរុញវិស័យដឹកជញ្ជូន ឱ្យមាននិរន្តរភាព ដោយកាត់បន្ថយការប្រើប្រាស់យានយន្ត ដែលដំណើរការដោយប្រេងឥន្ធនៈ ទៅជាការដឹកជញ្ជូនបៃតង ដែលប្រើប្រាស់យានយន្ត ដើរដោយថាមពលអគ្គិសនីជំនួសវិញ ជួយកាត់បន្ថយថ្លៃដើម និងជៀសផុតពីការបំភាយឧស្ម័នផ្ទះកញ្ចក់ជាដើម៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×