Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកណាសាងអ្នកនុងទទួលហើយ ! ពេលជាប់ពន្ធនាគារ ត្រូវគេវាយធ្វើបាប តែពេលនេះបុគ្គលដែលធ្វើបាបខ្លួន បានបាត់បង់ជីវិត ស្រាប់តែ ចំប៉ីខ្មៅ ដាក់ចំៗថា…

spot_img

ភ្នំពេញ ៖ ក្រោយមានសេរីភាព បន្ទាប់ជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំ ដោយសាររឿងប្រមាថជាតិសាសន៍ខ្មែរ លោក យិន ហេង ហៅចំប៉ីខ្មៅ បានកែខ្លួន និងងាកមករកផ្លូវល្អ ខិតខំបន្តការសិក្សាជាមួយចំណេះដឹងផ្នែកច្បាប់ ដើម្បីមានការងារល្អធ្វើនឹងគេ។ ហើយអ្វីដែលគួរឲ្យសរសើរផងដែរនោះ ចំប៉ីខ្មៅ ក៏តែងតែត្រូវបានគេសង្កេតឃើញធ្វើបុណ្យដាក់ទានជាហូហែរ ជួយដល់មនុស្សជួបការលំបាកមួយចំនួនផងដែរ។

ជាមួយគ្នានោះផងដែរ ចំប៉ីខ្មៅ ក៏បានចែករំលែកពីអតីតកាលជីវិតជាអ្នកទោស ធ្លាប់ត្រូវគេធ្វើបាបនៅក្នុងនោះ គឺវាពិតជាធ្វើឲ្យរូបគេមានការឈឺចាប់ចាំមិនភ្លេចនោះទេ។ ដោយឡែក ថ្មីៗនេះ បុគ្គលរូបនេះ ក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានលើកឡើងនូវពាក្យថា អ្នកណាសាងអ្នកនុងទទួលហើយ។

ជាក់ស្តែង នៅពេលគេសួរថា បុគ្គលម្នាក់ដែលធ្លាប់បានធ្វើបាបខ្លួននៅក្នុងបន្ទប់ពន្ធនាគារ បានស្លាប់ហើយ ស្រាប់តែចំប៉ីខ្មៅ ដាក់ឲ្យចំៗថា៖ «ខ្ញុំជឿលើកម្ម អ្នកដែលវាយខ្ញុំក្នុងពន្ធនាគារពេលនេះ គាត់ទទួលបានកម្មស្នងហើយ ខ្ញុំមិនបំពានអ្នកណា មុននោះទេ តែអ្នកបំពានខ្ញុំ ចុងក្រោយសូម្បីតែមុខប្រពន្ធកូនរបស់អ្នក ក៏អ្នកមិនបានជួបមុខលាគ្នាពេលចុងក្រោយផង។ ខ្ញុំទទួលអហោសិកម្មឱ្យអ្នកគ្រប់យ៉ាង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×