Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់បាត់ ! រថយន្តទំនើប Audi ត្រូវផ្ទាំងប៉ាណូរលំសង្កត់ ឡើងខ្ទេចមួយកំណាត់មុខ ក្នុងហេតុការណ៍មួយនេះ តើអ្នកណាទទួលខុសត្រូវ!?

ភ្នំពេញ ៖ យ៉ាងហោចណាស់ រថយន្តស៊េរីទំនើប១គ្រឿង ដែលត្រូវបានគេស្គាល់ថាម៉ាក Audi បានរងការខូចខាត មួយកំណាត់មុខយ៉ាងដំណំ បន្ទាប់ពីត្រូវរងទម្ងន់បង្គោលដែកផ្ទាំងប៉ាណូដ៏ធំ ដែលបានដួលរលំសង្កត់លើ ក្នុងហេតុការណ៍ភ្លៀង និងខ្យល់កន្រ្តាក់មួយមេធំ។ តែយ៉ាងណា នេះចាត់ទុកជាសំណាងហើយ ដែលពុំមានមនុស្សណាម្នាក់រងរបួសពីហេតុការណ៍ដ៏រន្ធត់នេះ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ ធី អិន អិន បានបង្ហោះតាមបណ្តាញសង្គម បញ្ជាក់ប្រាប់ពីហេតុការណ៍នេះឲ្យដឹងថា នៅវេលាម៉ោង៦ និង១០នាទីព្រឹក ថ្ងៃទី ២១ មិថុនា ២០២១ មានករណីភ្លៀង និងខ្យល់កន្ត្រាក់មួយមេធំ បណ្ដាលឱ្យរលំប៉ាន់ណូធំ (សញ្ញាបង្ហាញផ្លូវ) សង្កត់រថយន្ត១គ្រឿង លើផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំត្រពាំងធំស្រុកទឹកឈូ ខេត្តកំពត។

ដោយឡែក ចំពោះករណីមួយនេះផងដែរ ក្រោយពីមានមហាជនយ៉ាងច្រើន បានសួរថាតើ ម្ចាស់រថយន្តរងគ្រោះទទួលបានសំណងដែរ ឬទេ ម្ចាស់គណនីខាងលើក៏បានឆ្លើយតបយ៉ាងខ្លីថា ដាំដេកទៅ។

ក្រោយពីបានឮបែបនេះ អ្នកលេងបណ្តាញសង្គម ក៏បានលើកឡើងដាក់ចំៗថា «បើយើងបុករបស់រដ្ឋបាក់ គឺយើងត្រូវសងសំណង តែបើរបស់រដ្ឋរលំកិនលើរថយន្តឬម៉ូតូ វាជាគ្រោះធម្មជាតិ សំខាន់គឺអស់លុយទាំងឡានស្ទួច និងអូសយករថយន្តទៅជួសជុលខ្លួនឯង»។ រីឯអ្នកខ្លះទៀតក៏បានដាក់បន្ទុកការទទួលខុសត្រូវនេះ ទៅលើក្រុមហ៊ុនធ្វើប៉ាណូថា «ក្រុមហ៊ុនធ្វើប៉ាណូ គឺត្រូវតែចេញសងរថយន្តគេ ព្រោះធ្វើគ្មានគុណភាព ចុះបើស្លាប់មនុស្ស មិនរឹតតែធ្ងនធ្ងរទេឬ?»។

តែយ៉ាងណា នេះគ្រាន់តែជាការបញ្ជាក់ឲ្យដឹងពីម្ចាស់គណនីខាងលើ ដែលបានបង្ហោះពីករណីនេះ និងក៏ដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ ហើយករណីនេះផងដែរ នឹងអាចត្រូវបានដោះស្រាយសម្រួលយ៉ាងណា ក៏គេពុំបានមិនដឹងច្បាស់នោះដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×