Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៧៨នាក់ ជាសះស្បេីយ ៧៦៣នាក់ និង ស្លាប់ថ្មី ១៨នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ ថ្ងៃទី ២២ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៧៨នាក់ (ឆ្លងសហគមន៌ : ៦២០ និងនាំចូល: ៥៨) និងមានជាសះស្បេីយ ៧៦៣នាក់ ។

ដូច្នេះចំនួនករណីជំងឺកូវីដ -១៩សរុប កេីន ៤៤១២៤នាក់ និងចំនួនជាសះស្បេីយសរុប កេីន ៣៨៧៦៦នាក់ និង ស្លាប់ថ្មី ១៨នាក់ សរុប ស្លាប់ ៤៥៩នាក់។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ ហេីយនិងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×