Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហានស្រុកតាប្រាយ៉ា ចាប់ខ្លួនជនជាតិថៃ ៩នាក់ ឆ្លងចូលកម្ពុជា និងប្រជាជនខ្មែរ ៦នាក់ លួចឆ្លងដែនចូល​ទៅថៃ

ខេត្តបន្ទាយមានជ័យ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផ្សាយព័ត៌មានថា បើទោះបីព្រំដែនកម្ពុជា-ថៃ មានការយាមកាមតឹងរ៉ឹងយ៉ាងណាក៏ដោយ ក៏នៅមានជនជាតិថៃ មានបំណងមកធ្វើការនៅកម្ពុជា ខាងពលរដ្ឋកម្ពុជា មានបំណងចង់ធ្វើការនៅថៃ។ ជាក់ស្ដែងទាហានស្រុកតាប្រាយ៉ា បានចាប់ឃុំខ្លួនក្រុមជនជាតិថៃ ដែលមានបំណងលួចឆ្លងដែន ចូលមកធ្វើការនៅកាស៊ីណូប៉ោយប៉ែត ចំនួន៩នាក់ និងចាប់ពលករខ្មែរ លួចឆ្លងដែនចូលប្រទេសថៃ៦នាក់ ។

សមត្ថកិច្ចតាមបន្ទាត់ព្រំដែន បានឲ្យដឹងថា កាលពីរវេលាម៉ោង១១និង១២នាទី យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចថៃ បានចាប់ឃុំខ្លួនជនជាតិថៃ៩នាក់ ក្នុងនោះប្រុស៣នាក់ និងស្រី៦នាក់ កំពុងលួចឆ្លងដែនទៅខាងប្រទេសកម្ពុជា ។ បន្ទាប់ពីសមត្ថកិច្ចសួរនាំពួកគេ ឲ្យដឹងថា ជនជាតិថៃទាំងនេះ បានទទួលការណែនាំ ពីមិត្តភក្តិដែលធ្វើការ នៅក្រុមហ៊ុនកាស៊ីណូ នៅប៉ោយប៉ែត ឲ្យមកធ្វើការនៅទីនោះ ដោយទទួលបាន ប្រាក់ខែក្នុង១ខែ ចំនួន២១.០០០បាត និងធ្វើការមានកំណត់៦ខែ ហើយការធ្វើដំណើរក្រុមហ៊ុន ជាអ្នកចំណាយលុយអ្នកទាំងអស់ ពួកគេបានធ្វើការទំនាក់ទំនងគ្នា តាមផេក ហើយថានឹងមានរថយន្ត មកទទួលនៅអារញ្ញ និងដឹកទៅស្នាក់នៅ បរិវេណព្រៃម្ខាងវត្ត ណងយ៉ាកែវ នៅម៉ោង០៧ និង២៤នាទីយប់ រហូតដល់ម៉ោង២២នឹង៣០នាទីយប់ ទើបផ្ដើមចេញដំណើរ ពីបរិវេណវត្តខាងលើ រហូតដល់ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង។

បន្ទាប់ពីចាប់ខ្លួនជនជាតិថៃរួចមក នូវវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលព្រឹកថ្ងៃទី២១ មិថុនា ២០២១ សមត្ថកិច្ចស្រុកតាប្រាយ៉ា ខេត្តស្រះកែវ បានចាប់ឃាត់ខ្លួនពលករខ្មែរចំនួន៦នាក់ ដែលលួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ ក្នុងនោះប្រុស៥នាក់ និងស្រីម្នាក់ នៅបរិវេណចំការដំឡូង ក្រោយភូមិទ័ពសៀម ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ដោយមានមេខ្យល់ជនជាតិខ្មែរ មិនស្គាល់ឈ្មោះជាអ្នកនាំផ្លូវ ដើរមកពីប្រទេសកម្ពុជា ដោយចំណាយលុយក្នុងម្នាក់៦.០០០បាត និងចង់ទៅធ្វើការនៅខេត្ត នន់ថៈបុរី ខាងផ្នែកសំណង់។

សមត្ថកិច្ចខាងលើបញ្ជាក់ថា ចំពោះជនជាតិថៃទាំង៩នាក់ ដែលត្រូវចាប់ខ្លួន បានបញ្ជូនទៅ សមត្ថកិច្ចជំនាញស្រុកគោកឃ្យូង ដើម្បីចាត់ការតាមច្បាប់ ដោយឡែកពលរដ្ឋខ្មែរ៦នាក់ទៀត ក្រោយធ្វើកំណត់ហេតុឃាត់ខ្លួនហើយ សមត្ថកិច្ចនឹងធ្វើការបញ្ជូនមកកម្ពុជាវិញ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×