Sunday, January 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនងាយជួបទេ ! ភ្ញៀវទិញកាហ្វេបូកទាំងថ្លៃ PassApp អស់ ១៧,០០០ រៀល តែច្រឡំបាញ់លុយឲ្យ ១៧,០០០ ដុល្លារ ចុងក្រោយម្ចាស់ហាងក៏បាន…

គ្រាន់តែឮ នោះយើងគ្រប់គ្នា ច្បាស់ណាស់ជាថា វាគ្រាន់តែជាការសម្តែងចង់បានល្បីប៉ុណ្ណោះ ប៉ុន្តែ ករណីនេះត្រូវបានម្ចាស់ហាងកាហ្វេមួយបញ្ជាក់ថា គាត់មិនចង់ល្បីនោះទេ ព្រោះបើចង់ល្បី គឺបង្ហោះនៅក្នុងផេកកាហ្វេរបស់ខ្លួនហើយ។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Horn Tu បានរៀបរាប់ដំណើររឿងហេតុនេះឲ្យដឹងថា៖ ខ្ញុំសូមរៀបរាប់លំអិតរឿងព្រឹកមុិញ បងមកញ៉ាំកាហ្វេ ហើយគាត់ផ្ញើច្រឡំលុយដុល្លារ 17000$ ក្រែងអ្នកខ្លះគាត់គិតថាខ្ញុំសម្តែង ឲ្យគេចាប់អារម្មណ៍ ៖ មិនដែរចង់ល្បី បើចង់ល្បីផុសក្នុង pag coffee របស់ខ្ញុំបាត់ហើយបាទ។

ពីដំបូង បងប្រុស គាត់ជិះ pass app មក ហើយគាត់អត់មានលុយរាយឲ្យពូ pass app ព្រោះគាត់មានតែលុយដុល្លាក្រដាស់ 10$ ហើយពូ pass app ក៏គាត់អត់មានលុយអាប់ដែរ ចឹងបងប្រុសគាត់ក៏ កុម្មង់ ice Latte 1កែវ ហើយឲ្យលុយខ្ញុំមុនដើម្បីយកលុយអាប់ឲ្យពូ pass app តែព្រឹកពេកខ្ញុំមិនទាន់លក់បានលុយសម្រាប់អាប់ឲ្យគាត់ទេ ពេលនុងខ្ញុំក៏សួរបងប្រុស pass app អស់ប៉ុន្មាន ?

គាត់ថា 12000រៀល ខ្ញុំក៏ថាចឹងបងយកលុយខ្ញុំសិនទៅ 12000រៀល ឲ្យពូសិនទៅ ហើយមុិចៗចាំបងបាញ់ ABA អោយខ្ញុំក៏បាន ។ គាត់ក៏ញ៉ាំកាហ្វេ ជាមួយបាយប្រអប់គាត់យកមក ញ៉ាំហើយគាត់ក៏ឲ្យខ្ញុំគិតលុយសរុប ( ពូ pass app 12000រៀល + កាហ្វេ 5000រៀល = 17000រៀល តែគាត់ច្រលំផ្ញើលុយដុល្លារ17000$ មក ហើយគាត់សួរខ្ញុំថាបានឃើញលុយហើយឫនៅ?

ញុំឆ្លើយតប … ទូរស័ព្ទខ្ញុំនៅក្នុងហោ់ប៉ាវខោ ចាំខ្ញុំឆែកមើលសិនបង ដល់ខ្ញុំបានឆែកមើលហើយ មិនចាប់អារម្មណ៍ ក៏ឆ្លើយតបទៅគាត់ ឃើញហើយបង តែខ្ញុំឆ្ងល់លុយខ្មែរណាចេញជា USD 17000 គាត់ក៏ដើរចេញទៅ ខ្ញុំក៏សួរគាត់ បង បង បងផ្ញើលុយមកច្រើនម្លេះ ? គាត់ក៏ឆែកមើលហើយ ក៏លាន់មាត់ថា អូ៎ !!! ខ្ញុំច្រឡំ ខ្ញុំសូមទោស តើបងផ្ញើមកវិញបានទេ ? ខ្ញុំថាបងកុំភ័យ មិនមែនជាលុយរបស់ខ្ញុំ ខ្ញុំមិនទទួលយកទេ ហើយខ្ញុំក៏ transfer ត្រឡប់ទៅគាត់ភ្លាមៗ ។

តែមិនចេញ ព្រោះ app ABA តម្រូវឲ្យ បំពេញលេខកូដសម្ងាត់ ប្រហែលមកពីលុយច្រើនពេកទេដឹង ? ខ្ញុំមិនដឹងបំពេញយ៉ាងមុិច ក៏បញ្ចូលលុយ cellcard 2$ ដើម្បីខលសួរព័ត៌មានពីបុគ្គលធនាគារ ABA ហើយក៏បានផ្ញើចេញឲ្យគាត់វិញគ្រប់ចំនួន 17000$ ( អំពើល្អអាចដុះលូតលាស់បានគ្រប់ទីកន្លែង ចំណែកអំពើអាក្រក់វិញអាចដុះបានតែកន្លែងអាក្រក់ប៉ុណ្ណោះ ) សុខចិត្តក្រ ក៏មិនយករបស់គេ ខ្ញុំមិនបកស្រាយទៀតឡើយ ទុកឲ្យពេលវេលាជាអ្នកឆ្លើយតបឲ្យខ្ញុំទៅចុះ ! សូមអរគុណ។

នៅមិនអស់ចិត្ត ម្ចាស់គណនីខាងលើ ក៏បានបង្ហោះឆ្លើយតបទៅកាន់អ្នកដែលថាខ្លួនសម្តែងឲ្យដឹងទៀតថា គ្រាន់តែផុសរឿងផ្ញើលុយពិតសោះ អ្នកខ្លះគិតថាខ្ញុំសម្តែង អ្នកខ្លះគិតថាចង់បានផលប្រយោជន៍ តែមានមនុស្សជាច្រើនគាត់បានគាំទ្រទង្វើល្អរបស់ខ្ញុំ ខ្ញុំសូមអរគុណ បើចង់បានភាពល្បីមែន ខ្ញុំផុសក្នុង Pag coffee អោយល្បីលក់ដាច់អាងយកលុយបើកខេកវិញហើយ ហុឹម … សង្គមខ្មែររបស់ជាតិខ្ញុំអើយ បើខ្ញុំកុហក់មែន សូមឲ្យខ្ញុំក្រអស់១ជីវិត តែបើជាការពិត សូមអោយខ្ញុំឆាប់មានអាងបើកខេកវិញ នឹងអាចជួយដល់សង្គមរបស់ខ្ញុំខ្លះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×