Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ សហ​ការណ៍​ជាមួយ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តតាកែវ​ បំបែក​សំណុំ​រឿង​ឃាតកម្ម ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់

តាកែវ​-សំណុំរឿង​ឃាតកម្ម​កាប់សម្លាប់​បុរស​ម្នាក់ ព្រោះ​ទំនាស់ពាក្យសម្ដី​នៅ​យប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២១ ចំណុច​ភូមិ​ខ្នារ​ទង់ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ ត្រូវ​កម្លាំង​នគរបាល​ជំនាញ​បំបែក​បាន​ហើយ ដោយ​ឈានដល់​ការចាប់ខ្លួន​ជនដៃដល់​ ៣​នាក់ នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ ចំណុច​ភូមិ​ភ្នំ​តូច ឃុំ​សំភី ស្រុក​បាទី​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយកម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ក្រោយ​ទទួលបាន​បទបញ្ជា​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា អគ្គ​ស្នងការរង​ទទួល​ផែន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។​

​ក្រោយ​ទទួលបាន​បទបញ្ជា កម្លាំង​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​រសៀល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ ទើប​កំណត់​បាន​ទីតាំង​លាក់ខ្លួន របស់​ជនសង្ស័យ​ទាំង​៣​នាក់ និង​ឈានទៅដល់​ការឃាត់ខ្លួន​បាន​នៅ​ចំណុច​វាលស្រែ ​ស្ថិតនៅ​ភូមិ​ភ្នំ​តូច ឃុំ​សំភី ស្រុក​បាទី ខេត្តតាកែវ​។​

​ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ ទី​១៖​ឈ្មោះ ម៉​ង សម្បត្តិ អាយុ​២១​ឆ្នាំ​, ទី​២៖​ឈ្មោះ ម៉​ង សីហា អាយុ​១៩​ឆ្នាំ (​ត្រូវជា​បងប្អូន​បង្កើត​) និង​ទី​៣៖​ឈ្មោះ ឌឹ​ម ប្រុស ហៅ​រាជ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ​ទង់ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ​។ ដោយឡែក ជនរងគ្រោះ​ឈ្មោះ មាំ​ង ខែម​រៈ អាយុ​២៧​ឆ្នាំ រងរបួស​ជាច្រើន​កន្លែង និង​ដាច់​កដៃ​ខាងឆ្វេង​បណ្ដាល​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​មុខផ្ទះ​ជនរងគ្រោះ​។​

​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​យក​កាំបិតផ្គាក់​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ មាំ​ង ខែម​រៈ បណ្តាល​ឲ្យ​ស្លាប់​ប្រាកដ​មែន មូលហេតុ​ដោយសារ​ទំនាស់​ពាក្យសំដី​ក្នុងពេល​លេង​បាល់ទះ​។ ចំពោះ​ជនសង្ស័យ​ទាំងបី​នាក់​ខាងលើ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានប្រគល់​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចាត់ការ​បន្ត​តាម​នីតិវិធី​៕​ ដោយ ៖ សួងសាម​

×