ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN ឲ្យដឹងថា រយៈពេល ១៧៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១២២២លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៦៨៤នាក់ និងរបួសចំនួន ១៧៤០នាក់ ក្នុងនោះធ្ងន់ចំនួន ១០០៦នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានកើតឡើងចំនួន ៤លើក ស្លាប់ ៣នាក់ និងរបួស ៦នាក់ ធ្ងន់ ៤នាក់ និងស្រាល ២នាក់។
អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៧៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១០០០៩០គ្រឿង ក្នុងនោះម៉ូតូចំនួន ៧៣១៦០គ្រឿង និងរថយន្តចំនួន ២៦៩៣០គ្រឿង ក្នុងនោះរថយន្តតូច ២០៧៥១គ្រឿង និងធំ ៦១៧៩គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ


