ភ្នំពេញ ៖ ពិតណាស់ ដំណើរជីវិតមនុស្សម្នាក់ៗ គឺមើលពុំឃើញនោះទេ ដោយអ្នកខ្លះកំពុងរស់នៅជាមួយជីវិតគ្រួសារពោរពេញទៅដោយសេចក្តីសុខ និងសុភមង្គលសុខៗ ក៏ជួបរឿងអកុសលផ្សេងៗដូចជាគ្រោះថ្នាក់ចរាចរណ៍ជាដើម រីឯអ្នកខ្លះទៀត ក៏ជួបនឹងជំងឺដ៏ធ្ងន់ធ្ងរ ដោយមិនបានត្រៀមទុក ដែលធ្វើឲ្យស្ថានភាពជីវិតគ្រួសារ ក៏ត្រូវជួបការលំបាក និងត្រូវបាត់បង់អស់ទ្រព្យសម្បត្តិមួយប៉ព្រិចភ្នែក ដោយសារតែជំងឺក៏ថាបាន។

ជាក់ស្តែង ដូចជាប្តីប្រពន្ធមួយគូនេះអុីចឹង គឺបានស្តាប់ហើយពិតគួរឲ្យអាសូរខ្លាំងណាស់ ដោយបុរសជាប្តីបានដាច់ចិត្តប្រកាសស្វែងរកជំនួយពីបងប្អូនសប្បុរសជន នៅលើបណ្តាញសង្គម បន្ទាប់ពីគាត់ និងក្រុមគ្រួសារអស់លទ្ធភាពហើយ ក្នុងការរកលុយយកព្យាបាលជំងឺប្រពន្ធរបស់គាត់ ព្រោះថាបានលក់អស់ហើយផ្ទះនិងដី។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Then Sokcheat បង្ហោះសាររៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា៖ «គាត់ជាប្រពន្ធរបស់ខ្ញុំ ដោយសារក្រុមគ្រួសាខ្ញុំរអស់លទ្ធភាពសម្រាប់ព្យាបាលបន្តជីវិតប្រពន្ធខ្ញុំ ឈ្មោះ ឆាយ នីកា អាយុ ២៣ឆ្នាំ កំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងជីវភាពរាល់ថ្ងៃ ព្រោះនាងមានជំងឺខូចក្រលៀនទាំងសងខាង ដោយត្រូវការចំណាយថវិកាជាច្រើន សម្រាប់ព្យាបាលបញ្ជូលឈាម និងលាងឈាមមួយអាទិត្យពីរដង ដើម្បីបន្តជីវិតរស់ទៅទៀត។

ផ្ទះនិងដី ក៏ត្រូវបានលក់អស់ហើយ ជីវិតប្រពន្ធខ្ញុំពេលនេះ គឺសូមពឹងផ្អែកលើទឹកចិត្តបងប្អូនសប្បុរសធម៌ហើយ ដែលសង្ឃឹមថានឹងអាចផ្ដល់ជំនួយតាមទឹកចិត្ត និងសទ្ធាជ្រះថ្លា មិនថា ៤ ០០០រៀល ១០ ០០០រៀលក្ដី ដើម្បីទទួលបានថវិកាខ្លះសម្រាប់លាងឈាម ឲ្យបានរស់បន្តទៀតតាមដែលអាចធ្វើទៅបាន។
បងប្អូនអាចទាក់ទងខ្ញុំបាទ តាមរយះលេខទូស័ព្ទ ខ្ញុំផ្ទាល់ : 090 411 116 ក៏បាន លេខកុង ABA : 085676363 USD Chhay Chivorn : 887773111 KHR អេសុីទាន់ចិត្ត : 090 411 116 Chhay Chiva ខ្ញុំបាទជាប្ដីអ្នកជំងឺ។ :097 777 7313។ អេសយីទាន់ចិត្ត សូមអរគុណ ចំពោះជំនួយបងប្អូន!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




