Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីម្នាក់ចេញពីធ្វើការត្រឡប់ទៅផ្ទះ ត្រូវបានរថយន្តក្រទ្បុកសីុម៉ងត៍ បុកនិងកិនពីក្រោយ ស្លាប់នៅកន្លែងកើតហេតុ

ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍ បើកបុកម៉ូតូពីក្រោយ និងកិនស្ត្រីម្នាក់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត និងបុរសម្នាក់ទៀត រងរបួសស្រាល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះមានឈ្មោះ សុខ ការ អាយុ ៤៧ ឆ្នាំមុខរបរជាកម្មការិនីសំណង់ ស្នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅភូមិស្វាង ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

បើតាមសម្ដីបុរសម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BY-8009 ឌុបស្ត្រីរងគ្រោះ ចេញពីធ្វើការសំណង់ នៅការដ្ឋានមួយកន្លែង បានត្រឡប់ទៅផ្ទះវិញ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ស្រាប់តែពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្តក្រឡុកស៊ីម៉ងត៍ បើកបរក្នុងល្បឿនលឿន មកបុកម៉ូតូគាត់ពីក្រោយ បណ្ដាលឲ្យម៉ូតូរបស់គាត់ដួល ត្រូវបានរថយន្តកិនស្រី្តម្នាក់ បណ្តោលឱ្យស្លាប់ភ្លាមៗ ចំណែកអ្នកបើកម៉ូតូ បានខ្ទាតចេញមកក្រៅ រងរបួសស្រាល ពេលនោះរថយន្តបានបន្តបើកទៅមុខ ប្រហែលជា ២០០ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ឃាត់អ្នកបើកបររថយន្តប្រគល់ ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ។

ក្រោយពេលកើតហេតុសមត្ថកិច្ច មូលដ្ឋានបានសហការជាមួយ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ បានចុះទៅធ្វើការវាស់វែង ប្រគល់រថយន្តនិងម៉ូតូ ទៅឲ្យសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុក ចំណែកឯសព ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖មីដា

×