Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកូរ៉េ បើកទៅបុករះកង់បី និងរថយន្តព្រូស កំពុងរង់ចាំស្តុប រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យជ្រុលចង្កូតទៅបុករះកង់បី និងរថយន្តព្រូសកំពុងតែរង់ចាំស្តុបខៀវ ពីក្រោយបណ្តាលឲ្យកង់បី និងរថយន្តម៉ាកព្រូស ខ្ទេចស្ទើរទាំងស្រុង និងរងរបួសស្រាល២នាក់ ចំណែកតៃកុងរថយន្តបង្ក ត្រូវសមត្តកិច្ចឃាត់បាននៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ចំណុចស្ពានដែកចំការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2-AZ 3116 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនមធ្យម រួមនឹងកង់បីមួយគ្រឿងទៀត បានធ្វើដំណើរពីក្រោយស្របទិសនឹងរថយន្តម៉ាកព្រូស ខណៈមកដល់ចំណុចកើតហេតុ ស្តុបស្ពានដែកចំការដូង កំពុងតែរង់ចាំស្តុបខៀវ ស្រាប់តែមានរថយន្តកូរ៉េដឹកទំនិញមួយគ្រឿងទៀត ក្បាលពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3-F 2720 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរស្របទិស ពីក្រោយជ្រុលចង្កូតទៅបុកកង់បី វិលមួយជុំរួចបន្តទៅបុករថយន្តព្រូសពីក្រោយបន្តទៀត បណ្តាលឲ្យកង់បី និងរថយន្តម៉ាកព្រូស រងការខូចខាតស្ទើរទាំងស្រុង ចំណែករថយន្តបង្កវិញ រងការខូចខាតបន្តិចបន្តួចផ្នែកពីខាងមុខ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងជំនាញចរាចរណ៍ ចុះមកដល់បានធ្វើការវាស់វែង និងធ្វើកំណត់ហេតុយករថយន្ត២គ្រឿង និងកង់បីមួយគ្រឿងទៀត ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សា មេត

×