ខេត្តកំពង់ស្ពឺ ៖ នេះជាករណីថ្មីមួយទៀតហើយ ដែលគោធាក់មនុស្សស្លាប់ ដោយបុរសម្នាក់ជាពិតជាអកុសលខ្លាំងណាស់ មិននឹកស្មានដល់ថា បានស្លាប់បាត់បង់ជីវិតដោយសារករណីនេះសោះឡើយ បន្ទាប់ពីគាត់ត្រូវបានគោរបស់គាត់ធាក់ត្រូវមួយជើងចំពោះ ហើយគ្រូពេទ្យបានមិនអាចជួយសង្គ្រោះជីវិតបាន។

នេះបើតាមបើគណនីហ្វេសប៊ុកឈ្មោះ ជាង ជាតិ បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ មុនដំបូងគាត់ផ្ដាសសាយ រួចហេីយដាក់សារ៉ូមហេីយក៏ជាសះស្បើយ។ តែក្រោយមក គាត់បានឃេីញគោជាប់ខ្សែ ក៏ទៅជួយដោះចេញ តែជាអកុសលបែរជាត្រូវគោធាក់មួយជើងត្រូវចំពោះរបស់គាត់ រួចក្រុមគ្រួសារក៏បានយកគាត់ទៅពេទ្យតាខ្មៅ និងដាក់សារ៉ូម ៤០ ប្លោក ប៉ុន្តែ ពេលមកផ្ទះវិញ គាត់ក៏បានស្លាប់តែម្ដង។
សពរបស់បុរសខាងលើ ត្រូវបានគ្រួសារចាត់ចែងធ្វើបុណ្យនៅភូមិថ្លុកមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចម្ងាយប្រមាណជា ៣ គីឡូម៉ែត្រ ពីផ្លូវ ៤១ សាលាស្រុកគងពិសី។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅនេះ ក៏មានបុរសម្នាក់ត្រូវបានសត្វគោធាក់មួយជើងចំពងស្វាស បណ្តាលឲ្យប្រកាច់ស្លាប់ភ្លាមៗផងដែរ នៅក្បែរគុម្ភប្ញស្សីក្រោយផ្ទះ ស្ថិតក្នុងភូមិទំនប់ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

