Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ មានអាការៈថប់ៗដង្ហើម បានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ ៖ បុរសម្នាក់អាការៈថប់ៗដង្ហើម បានស្លាប់យ៉ាងអាណោចអាធ័ម ពេលបញ្ជូនដល់មន្ទីរពេទ្យ បង្កឱ្យមានការភ្ញាក់ផ្អើល កើតឡើងកាលពីវេលាម៉ោង៨និង៣០ព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅផ្ទះលេខ៧១២ ផ្លូវលំ ក្រុម២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពបុរសរងគ្រោះមានឈ្មោះ អ៊ុ វីរៈ អាយុ២៨ឆ្នាំ មុខរបរលក់ឆាក្ដៅ ស្នាក់នៅផ្ទះ៧១២ ក្រុម២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមសម្ដីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល៣រំលងអធ្រាត្រ ប្ដីរបស់គាត់មានអាការៈ មិនស្រួលខ្លួន ចេះតែថប់ៗដង្ហើម លុះព្រឹកឡើងគាត់ក៏បានជូនប្ដីរបស់ទៅមន្ទីរពេទ្យរុស្ស៊ី មន្ទីរពេទ្យចន្ទ្រាវុធ និងមន្ទីរពេទ្យលោកសង្ឃ តែពេទ្យមិនទទួលក៏បញ្ជូនទៅពេទ្យកាល់ម៉ែតបន្តទៀត តែអកុសលប្ដីរបស់គាត់ បានស្លាប់បាត់ទៅហើយ ក៏ដឹកសពត្រឡប់មកផ្ទះវិញ នឹងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ ទំនាក់ទំនងទៅក្រុមគ្រូពេទ្យ ដើម្បីចុះមកយកសំណាក នឹងធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមសារយកធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖មីដា

×