កោះកុង ៖ យុវជនម្នាក់បានដេកស្លាប់នៅដងផ្លូវ ដោយមានស្នាមរបួស និងឈាមហូរស្រោចពេលខ្លួន កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។
បើតាមលើកឡើងជាបឋមពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លី ង៉ា អាយុ១៩ឆ្នាំ ត្រូវបានក្មេងស្ទាវមួយក្រុម ដេញកាប់រហូតដល់ស្លាប់ នៅមុខសាលារៀនខេមរសាមគ្គី ស្ថិតក្នុងក្នុងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។
ចំពោះមូលហេតុ ដែលផ្តើមឲ្យមានការកាប់សម្លាប់គ្នានេះ គឺនៅពុំទាន់បានដឹងមូលហេតុនៅឡើយទេ ខណៈសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យ និងស្រាវជ្រាវចាប់ក្រុមជនដៃដល់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
