Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ពិចារណាបញ្ចប់ភាពចម្រូងចម្រាស ជាមួយក្រុមសម្របសម្រួល របស់កូរ៉េខាងជើង

ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃអង្គារកន្លងទៅថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងពិចារណាលើការលុបចោលក្រុមការងារមួយដែលត្រូវបានបង្កើតឡើងដើម្បីសម្របសម្រួលគោលនយោបាយរបស់កូរ៉េខាងជើង បន្ទាប់ពីខ្លួនត្រូវបានគេមើលឃើញថា ជាមធ្យោបាយមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន ក្នុងការទប់ស្កាត់គម្រោងអន្តរកូរ៉េ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងកិច្ចពិភាក្សា រវាងអ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់កូរ៉េខាងជើងលោកសុងគីម និងសមភាគីកូរ៉េខាងត្បូងលោក នូ ក្យូដូក កាលពីថ្ងៃចន្ទ អ្នកទាំងពីរបានព្រមព្រៀងគ្នា «ទៅលើការបញ្ចប់ក្រុមការងារនេះ» ខណៈការពង្រឹងការសម្របសម្រួលនៅកម្រិតផ្សេងទៀត។

កាលពីថ្ងៃចន្ទលោកគីមបាននិយាយថា លោកមានឆន្ទៈក្នុងការជួបជាមួយប្រជាជនកូរ៉េខាងជើង នៅគ្រប់ទីកន្លែងគ្រប់ពេលវេលាដោយគ្មានល័ក្ខខ័ណ្ឌ ហើយលោកទន្ទឹងរង់ចាំការឆ្លើយតបជាវិជ្ជមានក្នុងពេលឆាប់ៗនេះ។ លោកត្រូវបានគ្រោងនឹងជួបជាមួយរដ្ឋមន្រ្តីរួបរួមជាតិកូរ៉េខាងត្បូងលោកលី អ៊ីនយ៉ុង ដែលគ្រប់គ្រងទំនាក់ទំនងជាមួយកូរ៉េខាងជើងនៅថ្ងៃអង្គារ ពោលគឺថ្ងៃម្សិលមិញ។

ក្រុមការងារត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ ដើម្បីជួយសម្ព័ន្ធមិត្តទាំងពីរសម្របសម្រួល វិធីសាស្រ្តរបស់ពួកគេចំពោះបញ្ហាដូចជា ការពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរ ជំនួយមនុស្សធម៌ ការដាក់ទណ្ឌកម្មនិងទំនាក់ទំនងអន្តរកូរ៉េ ចំពេលមានការទាក់ទងយ៉ាងខ្លាំងខាងការទូតជាមួយប្រទេសកូរ៉េខាងជើងនៅពេលនោះ។

លោក Ramon Pacheco Pardo អ្នកជំនាញជនជាតិកូរ៉េនៅ King’s College London បាននិយាយថារដ្ឋបាលលោក ម៉ូន នឹងមើលឃើញការបញ្ចប់ក្រុមការងារនេះ ជាកាយវិការនិងឆន្ទៈពីប្រធានាធិបតីអាមេរិកថ្មីលោកចូ បៃដិន ។

លោកបានមានប្រសាសន៍ថា៖«តាមទស្សនៈរបស់កូរ៉េខាងត្បូងនេះ គឺជាយន្តការមួយជាមូលដ្ឋាន សម្រាប់សហរដ្ឋអាមេរិកដើម្បីរារាំងគម្រោងអន្តរកូរ៉េក្នុងអំឡុងពេលឆ្នាំ លោកត្រាំកាន់កាប់» ។ វានឹងជាចលនានយោបាយដ៏ឆ្លាតវៃមួយសម្រាប់រដ្ឋបាលលោកបៃឌិនដើម្បីបញ្ចប់ក្រុមនេះ ពីព្រោះការពិគ្រោះយោបល់រវាងក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូលនឹងត្រូវធ្វើឡើង៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×