Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីការបរទេសអង់គ្លេស ជួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រជុំទ្វេភាគី ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា

ភ្នំពេញ ៖ លោកដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានជួបពិភាក្សាការងារជាមួយលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ នៅទីស្តីការក្រសួងបរិស្ថាន។ កិច្ចប្រជុំបានផ្តោតលើវិស័យបរិស្ថាន និងកិច្ចសហប្រតិបត្តិការ។

បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានរួច រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នឹងអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។

លោកដូមីនិក រ៉ាអាប់ បានដឹកនាំគណៈប្រតិភូអញ្ជើញតាមយន្តហោះពិសេស បានមកដល់កម្ពុជាដោយសុវត្ថិភាពហើយនៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស ផ្តើមមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

លោកដូមីនិក រ៉ាអាប់ និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងមានកិច្ចប្រជុំទ្វេភាគី ដែលផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។

ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ លោក ដូមីនិក រ៉ាអាប់ នឹងមានជំនួបជាមួយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហើយក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា ផងដែរ។

ទស្សនកិច្ចផ្លូវការរបស់លោក ដូមីនិក រ៉ាអាប់ នៅកម្ពុជា នឹងជួយរួមចំណែកជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន៕ រក្សាសិទ្ធិ ដោយៈ ចេស្តារ

×