Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លៃភាគហ៊ុនអេស៊ីលីដា ABC បានធ្លាក់ចុះមកវិញ ក្នុងថ្ងៃអង្គារនេះ

ភ្នំពេញ ៖ ភាគហ៊ុន អេស៊ីលីដា ABC ជាភាគហ៊ុនតែមួយគត់នៅថ្ងៃអង្គារនេះដែលមានថ្លៃថយចុះ ដោយបានបិទត្រឹម ១៣.៤៤០៛ ខណៈដែលទំហំជួញដូរមានជិត ៤ ប៊ីលានរៀល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) បានរក្សាថ្លៃថេរដដែល ផ្ទុយពីភាគហ៊ុន ៥ ទៀតដែលបានបន្តនិន្នាការកើនឡើង។ ភាគហ៊ុន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងកំពង់ផែស្វយ័តក្រុងភ្នំពេញ ( PPAP) មានកំណើនខ្ពស់ជាងគេ ចំនួន ១៣០៛ និង ១០០៛រៀងគ្នាក្នុងមួយហ៊ុន ដល់ ២.២៣០៛ និង ១៥.២០០៛។ ចំណែក ហ្រ្កេនធ្វីន (GTI) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) វិញបានកើន ៤០៛ ក្នុងមួយហ៊ុនដូចគ្នា មកបិទនៅ ៤.១៤០៛ និង ១៤.៣៤០៛។

ផេសថិក (PEPC) បានបង្ហាញការកើនឡើងតិចបំផុតត្រឹម ១០៛ ប៉ុណ្ណោះ មកដល់ ៣.១៨០៛។ សន្ទស្សន៍ ផ.ម.ក. បានថយចុះ ០,៣០% មកត្រឹម ៥៦៣,៥៩ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៤,៥៩ ប៊ីលានរៀល៕
រក្សាសិទ្ធិដោយ៖CEN

×